ក្ដៅៗ!! អតីតកីឡាករឆ្នើមរបស់ Chelsea, Arsenal និងជម្រើសជាតិអង់គ្លេសប្រកាសចូលនិវត្តន៍ហើយ

  • ច័ន្ទ ១៩ សីហា, ២០១៩ ០៨:៤២
អង់គ្លេស៖ អតីតខ្សែការពារឆ្វេងរបស់ Arsenal និង Chelsea កីឡាករ Ashley Cole បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយនៅវ័យ ៣៨ឆ្នាំ។
កីឡាករAshley Cole
Cole បានចំណាយរយៈពេលកន្លះរដូវកាលក្នុងជើងទីពីរ កាលពីរដូវកាលមុនជាមួយ Derby County ក្នុងក្របខណ្ឌលីគលំដាប់ទីពីររបស់អង់គ្លេស Championship មុននឹងសម្រេចចិត្តព្យួរស្បែកជើងចាកចេញពីអាជីពជាកីឡាករ។
កីឡាករ Ashley Cole បង្ហាញខ្លួនឲ្យ Derby County
អំឡុងរយៈពេល ២ទសវត្សន៍ Cole បានឈ្នះ Premier League ៣ដង, FA Cups ៧ដង, League ១ដង, Europa League ១ដង និង Champions League ១ដង ដោយពានទាំងអស់នោះគឺឈ្នះជាមួយកាំភ្លើងធំ Arsenal និងតោខៀវ Chelsea។ ងាកមកមើកជាមួយក្រុមជម្រើសជាតិតោកំណាចអង់គ្លេសវិញ Cole ធ្លាប់ចូលលេងបានចំនួន ១០៧ប្រកួត ជាមួយនឹងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ៣ដង និង Euro ២ដង។
កីឡាករ Ashley Cole
ក្រៅពីក្លិបចុងក្រោយ Derby County រួមនឹង Arsenal និង Chelsea ខ្សែការពារជំនាញជើងឆ្វេងរូបនេះធ្លាប់លេងឲ្យក្លិប Crystal Palace, Roma និង LA Galaxy។
កីឡាករ Ashley Cole
គួរបញ្ជាក់ផងដែរថា Ashley Cole អាចនឹងទៅចួលរួមការងាជាមួយអតីតមិត្តរួមក្រុម Frank Lampard នៅ Chelsea ក្នុងតំណែងអ្វីមួយ ក្រោយពីគេបានឃើញអតីតជម្រើសជាតិអង់គ្លេសរូបនេះទៅចូលរួម Pre-Season ជាមួយតោខៀវនៅប្រទេសជប៉ុន៕ប្រភព៖ Metro