មិត្តរួមក្រុមរបស់ ធារី នៅក្លិប Terengganu ស្លាប់ភ្លាមៗក្រោយចប់ការប្រកួតប៉ុន្មានម៉ោង ព្រោះមូលហេតុនេះ!!

  • ច័ន្ទ ១៩ សីហា, ២០១៩ ០៩:៣៩
ម៉ាឡេស៊ី៖ អ្នកចាំទីរបស់ក្លិប Terengganu ដែលលេងនៅលីគកំពូលម៉ាឡេស៊ី Malaysia Super League កីឡាករ Suffian Abdul Rahman បានស្លាប់ក្នុងវ័យ ៤១ឆ្នាំ ដោយសារតែគាំងបេះដូង។
កីឡាករSuffian Abdul Rahman
ការស្លាប់របស់អ្នកចាំទីរូបនេះ គឺតែប៉ុន្មានម៉ោងក្រោយចប់ការប្រកួតដែល Terengganu បានយកឈ្នះ Negri Sembilan FA ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍។ អតីតអ្នកចាទីជម្រើសជាតិម៉ាឡេស៊ីរូបនេះបានស្លាប់ក្នុងផ្ទះរបស់គាត់ នៅក្បែរទីក្រុង Kuala Terengganu។មិត្តរួមក្រុមរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន រូបនេះធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិម៉ាឡេស៊ី បានតែម្ដងប៉ុណ្ណោះ អំឡុងការប្រកួតជាមួយកម្ពុជាក្នុងឆ្នាំ ២០០៧។ ខណៈជាមួយក្រុម Terengganu វិញ គេចូលលេងបាន ១៣ប្រកួតកាលពីរដូវកាលមុន និងជាកីឡាករសំខាន់មួយរូបដែលជួយឲ្យ Terengganu ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Malaysia Cup 2018 ផងដែរ។
កីឡាករ Suffian Abdul Rahman
គួរបញ្ជាក់ផងដែរថា ក្រៅពី Terengganu អ្នកចាំទី Suffian ក៏ធ្លាប់លេងឲ្យក្លិបផ្សេងៗទៀតជាច្រើនដែរនៅម៉ាឡេស៊ី ដូចជា Melaka, Pahang, Selangor និង Felda United ជាដើម៕ប្រភព៖ Fox Sports Asia