ចាំអ៊ុតមើលថា សម្រស់របស់ បេនី យ៉ាំង លេចធ្លោកម្រិតណា បន្ទាប់ពីមានការវះកាត់ជាថ្មី

ភ្នំពេញ៖ ទោះជា បេនី យ៉ាំង ដែលធ្លាប់ជាតារាសម្ដែងស្រី ដ៏ពេញនិយមមួយរូប មិនសូវលេចមុខមាត់ក្នុងវិស័យសិល្បៈ ទៀតក៏ដោយ​​​តែនាង បានធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតឯកជន ដ៏ហ៊ឺហារ គួរឲ្យសរសើរ។លើសពីនេះ បេនី យ៉ាំង ជាតារាស្រីមួយរូប ដែលមានស្ទាយ៍លេងខ្លួនស៊ិចស៊ី  កាលីបហាយសូរ មើលទៅទាក់ទាញជានិច្ច។ ក្នុងនោះដែរ​​ តារាស្រីនិយមភាពស៊ិចស៊ីរូបនេះ តែងមានការវះកាត់កែសម្ផស្ស ឲ្យមើលទៅស្រស់ស្អាតជាងមុន បើទោះជារបួសពីការកែសម្ផស្ស កាលពីលើកមុនមិនទាន់ជា ស្អាត១០០ ភាគរយក៏ដោយ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយដំណឹងមួយថា បេនី​ យ៉ាំង នឹងឡើងទៅប្រទេសក្រៅកូរ៉េ ដើម្បីធ្វើការវះកាត់ កែសម្ផស្សជាថ្មី មានរយៈពេលរហូតដល់១០ថ្ងៃឯណោះ។ បន្ថែមពីនេះ មុនពេលទៅ វះកាត់លើកនេះ មានបងប្អូន និងមិត្តរួមការងារជាច្រើន បានធ្វើពិធីជប់លៀងតូចមួយ សម្រាប់តារាស្រីរូបនេះទៀតផង ធ្វើឲ្យនាងមានចិត្តរំភើបយ៉ាងខ្លាំង ដែលមានអ្នកស្រលាញ់ គាំទ្រដល់នាងបែបនេះ។យ៉ាងណាមិញ ជឿជាក់ថា បន្ទាប់ពីទទួលការវះកាត់លើកនេះ សម្រស់របស់បេនី យ៉ាំង នឹងកាន់តែលេចធ្លោ​ ជាងពេលបច្ចុប្បន្នមួយកម្រិតទៀត ជាក់ជាមិនខាន៕
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង មុនពេលទៅវះកាត់សារជាថ្មី
បេនី យ៉ាំង មុនពេលទៅវះកាត់សារជាថ្មី