ផ្ទុះការភ្ញាក់ផ្អើល ជនអនាមិកដាក់ទូរទស្សន៍ចាស់ៗមុខផ្ទះគេឯងទាំងយប់យ៉ាងអាថ៌កំបាំងបំផុត (មានវីដេអូ)

អាមេរិក៖ សព្វថ្ងៃនេះនៅក្នុងពិភពលោកយើងនេះ ពោរពេញទៅដោយរឿងចម្លែកៗជាច្រើនដែលតែងតែកើតឡើងជាញឹកញាប់។ជាក់ស្តែង ថ្មីៗនេះមនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានជនអនាមិកម្នាក់ ពាក់ទូរទស្សន៍លើក្បាល ដើរចែកចាយទូរទស្សន៍ចាស់ៗនៅមុខផ្ទះគេឯងទាំងយប់ក្នុងរូបភាពដ៏អាថ៍កំបាំងបំផុត។យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋវឺជីនៀ សហរដ្ឋអាមេរិក។យោងតាមកាមេរ៉ាសុវត្ថិភាពដាក់នៅតាមផ្ទះបានបង្ហាញថា ថ្មីៗនេះមានបុរសស្លៀកពាក់ដ៏អាថ៍កំបាំងម្នាក់ ពាក់ទូរទស្សន៍នៅពីលើក្បាល បានយកទូរទស្សន៍ចាស់ៗដាក់នៅមុខផ្ទះមនុស្សម្នានៅក្នុងតំបន់ Henrico's Hampshire ជាង ៥០ផ្ទះ ដោយផ្ទះនីមួយៗមានទូរទស្សន៍ចាស់ៗមួយគ្រឿង។
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពដាក់នៅតាមផ្ទះ
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពដាក់នៅតាមផ្ទះ
លោក Jim Brooksbank ដែលជាអ្នករស់នៅក្នុងតំបន់នោះបានប្រាប់អ្នកសារព័ត៌មានថា៖យ៉ាងណាមិញ មិនយូរប៉ុន្មានក៏អ្នករស់នៅម្តុំនោះបានប្តឹងសមត្ថកិច្ចទាក់ទិនទៅនឹងរឿងមួយនេះផងដែរ។យោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថា ទង្វើនេះគ្រាន់តែជាធ្វើការធ្វើ Prank តែប៉ុណ្ណោះ ហើយចំពោះជនអនាមិកម្នាក់នោះគឺពុំបានប្រព្រឹត្តបទល្មើសជាក់ស្តែងអ្វីនោះទេ ពោលគឺអ្វីដែលគេធ្វើគឺគ្រាន់តែជាបោះចោល​សំរាម​ឥត​​សណ្ដាប់ធ្នាប់​តាម​ទីសាធារណៈដោយខុសច្បាប់តែប៉ុណ្ណោះ។បន្ថែមពីនេះទៀត ប៉ូលិសក៏បាននាំគ្នីគ្នាដើរប្រមូលទូរទស្សន៍ចាស់ៗនោះយកទៅទុកផងដែរ។
ប៉ូលិសនាំគ្នីគ្នាប្រមូលទូរទស្សន៍ចាស់ៗទុក
ប៉ូលិសនាំគ្នីគ្នាប្រមូលទូរទស្សន៍ចាស់ៗទុក
គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយដែលមានករណីចម្លែកបែបនេះបានកើតឡើងនោះទេ ជាក់ស្តែងកាលពីរដូវក្តៅមុន នៅក្នុងតំបន់ផ្សេងទៀតក៏មានរឿងដូចគ្នាបែបនេះបានកើតឡើងផងដែរ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖