បុរសម្នាក់រត់ហត់ខ្លាំងពេក ដាច់ខ្យល់ស្លាប់ ព្រោះតែដេញតាមលួងលោមមិត្តស្រី

ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ មានបុរសម្នាក់ឈ្មោះថា Yung Fei Kong អាយុ៣៥ឆ្នាំ បានឈ្លោះប្រកែកជាមួយមិត្តស្រី រត់ដេញតាមនាងរហូតដល់ដាច់ខ្យល់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។ប្រភពបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ វេលាម៉ោង៨:០០នាទីព្រឹក លោក Yung Fei Kong បានរត់ដេញតាមលួងលោមមិត្តស្រីរបស់គាត់ចាប់តាំងពីចំនុចផ្សារ រហូតមកដល់ផ្ទះ។ ពួកគេទាំងពីរមានសភាពហត់នឿយខ្លាំងដូចគ្នា ក៏ឈប់សម្រាកនៅខាងក្រោមផ្ទះមួយសន្ទុះសិន។មិត្តស្រីរបស់គាត់បានឃើញគាត់សម្រាកស្ងៀមនៅជិតជណ្ដើរ ក៏គិតថាគាត់ហត់ខ្លាំងបន្ទាប់ពីរត់ដេញតាមនាង។ នាងក៏ត្រលប់ទៅរកស្បែកជើងដែលនាងបានធ្វើជ្រុះនៅពេលកំពុងរត់ ប៉ុន្ដែពេលត្រលប់មកវិញ ទើបដឹងថាមិត្តប្រុសរបស់នាងបានស្លាប់បាត់ទៅហើយ។
មិត្តស្រីកំពុងយំ
មនុស្សនៅក្នុងហេតុការណ៍បានទូរស័ព្ទទៅប្ដឹងប៉ូលិសនិងឡានសង្គ្រោះបន្ទាន់ ប៉ុន្ដែជាអកុសល លោក Yung Fei Kong បានដាច់ខ្យល់ស្លាប់យូរណាស់ទៅហើយ។យ៉ាងណាមិញ សាកសពបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Sibu និងប៉ូលិសសន្និដ្ឋានថា គាត់បានស្លាប់ដោយសារខ្យល់គរ។ មិត្តស្រីរបស់គាត់បានស្រែកយំ បោកខ្លួន​ ស្ដាយក្រោយនូវទង្វើដែលនាងបានធ្វើ ដោយមិនព្រមស្ដាប់ហេតុផល៕
មិត្តស្រីកំពុងយំ