កក្រើកលីគកំពូល! នាគខៀវបឹងកេត បើកទ្វារកីឡដ្ឋានខ្លួន ស្វាគមន៍ក្រុមអ្នកមានវិសាខា (មានវីដេអូ)

  • ច័ន្ទ ១៩ សីហា, ២០១៩ ១០:២៣
កម្ពុជា៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League កាលពីម្សិលមិញ ក្នុងជំនួបសប្ដាហ៍ទី ២០ ក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី បានប្រកួតស្មើគ្នាជាមួយ ក្លិបបាល់ទាត់វិសាខា ក្នុងលទ្ធផល ១-១។
ប្រធានក្រុមទាំងពីរ (រូបភាព: Boeung Ket Football Club)
ជម្រើស ១១នាក់របស់បឹងកេត(រូបភាព: Boeung Ket Football Club)
ជម្រើស ១១នាក់របស់វិសាខា (រូបភាព: Boeung Ket Football Club)
នៅក្នុងការប្រកួតនោះ មានការសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ប៉ុន្តែបឹងកេត ជាអ្នកបើកការនាំមុខមុន តាមរយៈការស៊ុតបាល់បញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធស្បែកខ្មៅ Julius Oiboh នៅនាទីទី ២៦។ យ៉ាងណាមិញ រៀបនឹងបញ្ចប់វគ្គទី១ វិសាខា បានតាមស្មើវិញនៅនាទី ៤៥ ដោយការតែតបាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធពាក់លេខ ៣១ Da Cruz Guardiano Elief។ ចូលមកដល់វគ្គទីពីរ ក្រុមទាំងពីរនៅតែបន្តសម្រុកគ្នា ប៉ុន្តែមិនមានក្រុមមួយណាអាចរកគ្រាប់បាល់បាននោះទេ ដោយលទ្ធផលបញ្ចប់ ៩០នាទី បឹងកេត ស្មើជាមួយ វិសាខា ក្នុងលទ្ធផល ១-១។
សកម្មភាពក្នុងការប្រកួត (រូបភាព: Visakha Football Club)
សកម្មភាពក្នុងការប្រកួត (រូបភាព: Boeung Ket Football Club)

សកម្មភាពក្នុងការប្រកួត (រូបភាព: Visakha Football Club)
ជំនួបមួយនេះអាចរាប់បានថាជាជំនួបដ៍ធំក្នុងលីគកំពូលរបស់កម្ពុជា ដោយខ្សែប្រយុទ្ធកំពូលទាំងពីររបស់កម្ពុជា នឹងត្រូវប្រឈមមុខគ្នាដើម្បីស្វែងរក ៣ពិន្ទុឲ្យក្រុមរៀងៗខ្លួន គឺ ចាន់ វឌ្ឍនាកា (បឹងកេត) និង កែវ សុខផេង (វិសាខា) ។  
សកម្មភាពក្នុងការប្រកួត (រូបភាព: Boeung Ket Football Club)
សកម្មភាពក្នុងការប្រកួត (រូបភាព: Boeung Ket Football Club)
គួរបញ្ជាក់ផងដែរថា ការប្រកួតនោះធ្វើឡើងនៅកីឡដ្ឋាន Cambodia Airway ដែលជាកីឡដ្ឋានផ្ទាល់របស់បឹងកេត អមដោយអ្នកគាំទ្រស្ទើរតែពេញកីឡដ្ឋាន ពោលគឺប្រមាណជិត ២ពាន់នាក់។
អ្នកគាំទ្ររបស់វិសាខា​(រូបភាព: Visakha Football Club)
អ្នកគាំទ្ររបស់បឹងកេត​(រូបភាព: Boeung Ket Football Club)
លោកស្រី ពុធ ធីតា ម្ចាស់ក្លិបបឹងកេត និងលោកជំទាវ កែ សួន សុភី ម្ចាស់ក្លិបវិសាខា
សូមទស្សនាវីដេអូ Highlight នៃការប្រកួតនៅខាងក្រោម៖