ផ្ទុយគ្នាបាត់! គីម ចាន់ឌី និយាយក្តែងៗថាស្វាមីខ្លួនសុំនាងលែងលះ តែផលិតកម្មបែរជា ចេញមុខបកស្រាយបែបនេះវិញ

កូរ៉េខាងត្បូង៖ កាលពីម្សិល​មិញនេះ បន្ទាប់នាង Goo Hye Sun ហៅ គីម ចាន់ឌី បញ្ចេញព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ ដែលបង្ហាញថាស្វាមីរបស់នាងលោក Ahn Jae Hyun ចង់លែងលះជាមួយខ្លួន ស្រាប់តែផលិតកម្ម HB Entertainment ដែលជា Agency របស់អ្នកទាំង២ បានចេញមុខបកស្រាយអំពីបញ្ហាលែងលះនេះ។ក្នុងនោះដែរ agency នេះបានបង្ហាញហេតុផលនៃការលែងលះរបស់ពួកគេបែបនេះថា៖ ទោះជាយ៉ាងណាក្តី ទាំងនេះ គឺជាការបកស្រាយរបស់ផលិតកម្មរបស់អ្នកទាំងពីរ​ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ នឹងងឿងឆ្ងល់នោះគឺការបង្ហោះសាររបស់នាង Goo Hye Sun ថាស្វាមីនាងចង់លែងលះ បែរជាផ្ទុយទៅនឹងការបកស្រាយរបស់ផលិតកម្ម ថានាង Goo Hye Sun ចង់ពន្លឿនការលែងលះឲ្យឆាប់ហើយ នៅខែកញ្ញាខាងមុខនេះទៅវិញ៕តើប្រិយមតិយល់យ៉ាងណាដែរ?
goo hye sun និង ahn jae hyun
goo hye sun និង ahn jae hyun
goo hye sun និង ahn jae hyun