មិនបាច់ស៊ិចស៊ីពេកទេ ទោះជា វីរៈ និច ក្នុងឈុតហែលទឹកបែបនេះ ក៏នៅតែលេចធ្លោមិនណយដែរ!

សៀមរាប៖ មួយរយៈចុងក្រោយនេះ គេឃើញថា តារាចម្រៀងស្រីវ័យក្មេង ដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច​ ហាក់ដូចជា ទទួលបានភាពជោគជ័យ និងមានភាពមមាញឹកជាមួយ ការងារសិល្បៈសឹងតែ រកពេលដកឃ្លា មិនចង់បាន។ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ តែងតែឆ្លៀតពេលវេលា សម្រាប់ដំណើរកម្សាន្តនៅតាមបណ្ដា ខេត្តនានាជាប្រចាំ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បានបែកធ្លាយ រូបថតជាច្រើនសន្លឹក​របស់ វីរៈ​ និច​ មានវត្តមានក្នុង ខេត្តសៀមរាប។​ក្នុងពេលនោះដែរ នាងបានលំហែកាយ ក្នុងរីហ្សតមួយកន្លែង និងបង្អួតសម្រស់ យ៉ាងទាក់ទាញនៅឯអាងទឹក ក្នុងឈុតសម្លៀកបំពាក់ហែលទឹក​ ពណ៌ខ្មៅ រឹបរាង ចេញក្បាលពោះ និងសាច់សខ្ចី អមមកជាមួយកាយវិការ និងទឹកមុខ ឃ្យូតៗ គួរឲ្យស្រលាញ់ តាមស្ទីលសម័យថ្មី ត្រូវចិត្តមិត្តៗយុវវ័យយ៉ាងខ្លាំង។ យ៉ាងណាមិញ បើទោះជា វីរៈ និច មិនបានស្លៀកក្នុងឈុតប៊ីគីនី ស៊ិចស៊ីខ្លាំង​ ដូចតារាស្រីផ្សេងៗក៏ដោយ តែរាល់រូបភាពនៅអាងទឹកនោះ មានការស៊ែរ និងមតិសរសើរយ៉ាងច្រើន ពីសំណាក់មហាជន៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច
កញ្ញា វីរៈ និច នៅអាងទឹក
កញ្ញា វីរៈ និច នៅអាងទឹក
កញ្ញា វីរៈ និច នៅអាងទឹក
កញ្ញា វីរៈ និច នៅអាងទឹក