ភាគច្រើនស្មានខុស! គ្រូ Man UTD ប្រាប់ឈ្មោះកីឡាករដែលពូកែបញ្ចប់ទីរបស់ក្រុមខ្លួន

  • ច័ន្ទ ១៩ សីហា, ២០១៩ ១៣:៥៥
អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United នឹងមានភារកិច្ចក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មី សប្ដាហ៍ទី២ ជំនួបជាមួយម្ចាស់ផ្ទះ Wolverhampton នៅយប់ថ្ងៃច័ន្ទនេះ។ ខណៈការប្រកួតកាលពីសប្ដាហ៍ទី១ Man UTD បានយកឈ្នះ Chelsea ក្នុងលទ្ធផល ៤-0 នៅកីឡដ្ឋាន Old Trafford។បើទោះបីជាជើងស៊ុតកាលពីរដូវកាលមុន ខ្សែប្រយុទ្ធ Romelu Lukaku ចាកចេញទៅចូលរួមជាមួយ Inter Milan ក្ដី ប៉ុន្តែតំបន់ប្រយុទ្ធរបស់ Man UTD នៅរដូវកាលថ្មីហាក់មើលទៅនៅមានភាពប្រសើរច្រើន។ ជាមួយគ្នាអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer មិនទាន់បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធថ្មីមួយរូបណាមកជំនួស Lukaku នៅឡើយ។ យ៉ាងណាមិញ អ្នកចាត់ការទូទៅសញ្ជាតិន័រវេសរូបនេះមិនបានបង្ហាញការបារម្មណ៍ចំពោះតំបន់ខាងលើរបស់ Man UTD នោះទេ និងបានលើកសរសើរនូវយុវជនរបស់ Man UTD កីឡាករខ្សែប្រយុទ្ធ Mason Greenwood ថាជាអ្នកបញ្ចប់ទីដ៏ល្អបំផុតសម្រាប់លោក ពោលគឺមិនមែន Marcus Rashford និង Anthony Martial នោះទេ។
លោក Solskjaer និងកីឡាករ Greenwood
កីឡាករ Mason Greenwood
គួរបញ្ជាក់ផងដែរថា Mason Greenwood បានបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយ Manchester United អំឡុងការប្រកួតពានរង្វាន់មិត្តភាព International Champions Cup (Pre-Season)៕ប្រភព៖ Fox Sports Asia