Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤ ក្នុងការប្រកួតរបស់ Asia’s Best Employer Brands​ 2019!

  • ច័ន្ទ ១៩ សីហា, ២០១៩ ១៣:៣០
សិង្ហបុរី ធនាគារឯកទេសវីង ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់និយោជកឆ្នើមបួនលើកផ្ទួនៗ​ ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands 2019 កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥ ខែសីហា ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថាន Employer Branding នៅប្រទេសសិង្ហបុរី។
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
ពានរង្វាន់នេះត្រូវបានទទួលដោយលោក Manu Rajan អគ្គនាយធនាគារឯកទេសវីង និងបុគ្គលិកផ្នែកធនធានមនុស្សរបស់វីង។
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
គួរបញ្ជាក់ថា ASIA Best Employer Brand Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានចាប់ផ្តើមតំាងពីឆ្នាំ២០១០ អបអរសាទរក្រុមហ៊ុននិយោជក និងអ្នកជំនាញ ដែលត្រូវបានចាត់ទុកថាជាអ្នកដឹកនាំក្នុងការបង្កើតនូវបទពិសោធន៍ដ៏ល្អដល់បុគ្គលិក ដោយផ្តោតលើការយកចិត្តទុកដាក់ការថែរក្សា និងការទំនាក់ទំនង ដោយមើលទៅលើការគ្រប់គ្រងល្អ ការអភិវឌ្ឍន៍ និងការច្នៃប្រឌិត។ ដោយមានការចូលរួមដោយក្រុមហ៊ុនជាច្រើននិងអ្នកចូលរួមមកពីប្រទេសផ្សេងៗគ្នានៅក្នុងការប្រកួតលើកទី ១០ នៃពានរង្វាន់និយោជកឆ្នើមនេះ៕
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤
Wing ឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤