ពិតទេ? អេនី ហ្សាម ថាខ្លួនអភ័ព្វ ដោយសារតែធ្លាប់ធ្វើរឿងមួយនេះកាលពីក្មេង

ភ្នំពេញ៖ បច្ចុប្បន្នតារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា អេនី ហ្សាម ហាក់មានភាពស្ងប់ស្ងាត់ខ្លាំងមែនទែន មិនថាការចេញចម្រៀង ឬបង្ហាញមុខនៅលើឆាកតន្ត្រីនោះទេ។ ក៏ប៉ុន្តែបើជាយ៉ាងនេះក្តី ក៏ប្រជាប្រិយភាពរបស់នាង នៅតែមានដដែលសម្រាប់អ្នកគាំទ្រ។ដោយឡែក កាលពីប៉ុន្មានម៉ោងនេះវិញ កញ្ញា អេនី ហ្សាម បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលមែនទែន ក្រោយពីឃើញតារាស្រីរូបនេះ បង្ហោះរូបកាលពីនាងនៅក្មេងមួយសន្លឹកក្នុងសម្លៀកបំពាក់រ៉ូបស ដោយភ្ជាប់ជាមួយសារដ៏ក្រៀមក្រំមួយថា៖ យ៉ាងណាក្តី ផ្អែកលើរូបភាព និងសារមួយឃ្លានេះបានឲ្យឃើញថា កញ្ញា អេនី ហ្សាម បង្ហោះសារចង់និយាយថារូបនាង កំពុងតែជួបរឿងមិនល្អជាច្រើន ជុំវិញជីវិតរបស់ខ្លួន។ ហើយនាង ក៏គិតថាប្រហែលជាខ្លួនឯងអភ័ព្វដូចអ្វីដែលចាស់ៗតែងនិយាយថា ក្មេងៗពេលថតតែងខ្លួនបែបនេះ គឺនឹងត្រូវមានជីវិតអភ័ព្វនាពេលអនាគត់។ទោះជាយ៉ាងណា ក្រោយពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលមកបញ្ចេញមតិលើកទឹកចិត្តនាង កុំឲ្យពិបាកចិត្ត និងកុំឲ្យនាងគិតច្រើន ព្រោះថាអ្វីដែលនាងនិយាយ គឺគ្រាន់តែជាពាក្យចាស់តំណាលតៗគ្នាតែប៉ុណ្ណោះ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
អេនី ហ្សាម
អេនី ហ្សាម
អេនី ហ្សាម
រូបកាលពីក្មេងដែល អេនី ហ្សាម បង្ហោះ
សាររបស់អេនី ហ្សាម