យល់យ៉ាងណា? អ្នកចាត់ការទូទៅ PSG ថាមិនអាចលក់ Neymar បានទេ ដរាបណាមិនទាន់បានធ្វើរឿងមួយនេះ

  • ច័ន្ទ ១៩ សីហា, ២០១៩ ១៥:២០
បារាំង៖ អ្នកចាត់ការទូទៅរបស់ក្លិប Paris Saint-Germain លោក Thomas Tuchel ហាក់មិនបានលាក់លៀមការពិតអំពីការចាកចេញរបស់ខ្សែប្រយុទ្ធ Neymar នៅទីផ្សារដោះដូររដូវក្ដៅលើកនេះទេ។
លោកThomas Tuchel និងកីឡាករ Neymar
ក្រោយបរាជ័យក្នុងការប្រកួតបើកឆាក Ligue 1 ដែល PSG ចាញ់ Rennes ២-១ កាលពីយប់ថ្ងៃអាទិត្យ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel បាននិយាយថា Neymar មិនទាន់អាចចាកចេញ ដោយគ្មានអ្នកមកជំនួសបាននោះទេ។
លោកThomas Tuchel
សូមបញ្ជាក់ដែរថា Neymar បានអវត្តមានសម្រាប់ការប្រកួតដំបូងរបស់ PSG ដោយសារតែគេមិនទាន់រួចរាល់ ១០០% នោះទេ៕
កីឡាករ Neymar
ប្រភព៖ Marca