ហាន់ ជីអ៊ុន កាន់តែប្រែទៅ ខ្លាំងហើយ!

កូរ៉េខាងត្បូង៖ បើទោះជា រឿងរ៉ាវលែងលះគ្នារវាង អតីតគូស្នេហ៍ តារាកូរ៉េប្រុសស្រីដ៏មានប្រជាប្រិយភាព Song Hye Kyo ហៅ​ហាន់ ជីអ៊ុន និង លោក​​ Song Joong ki បានកន្លងផុតរយៈពេលរៀងយូរហើយក៏ដោយ តែអ្នកទាំងពីរនៅតែ ជាប្រធានបទដ៏ក្ដៅគគុក ក្នុងសារពត៌មានដដែល។លើសពីនេះ ក្រោយពីលែងលះ ហាន់ ជីអ៊ុន ដែលធ្លាប់តែជា ស្រីមើលទៅសុភាពទន់ភ្លន់ បានប្រែក្លាយ តុបតែងខ្លួនក្នុងស្ទាយ៍ ដ៏ស៊ិចស៊ីប្លែកភ្នែក ខុសគ្នាឆ្ងាយពីមុនតែម្ដង ធ្វើឲ្យហ្វេនៗ ឃើញហើយហួសចិត្ត គ្រប់គ្នាតែម្ដង។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាកូរ៉េស្រីរូបនេះ បានបង្ហាញវត្តមានសារជាថ្មី ក្នុងការថតរូបដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនស្បែកជើងមួយ អមមកជាមួយនឹង ការផាត់មុខបែបក្រាស់ៗ គូសភ្នែកពណ៌ខ្មៅដិត និងស្ទាយ៍ថតរូប ក្នុងទឹកមុខបែបរឹងមាំស្ងួតៗ ធ្វើឲ្យប្រិយមិត្តខ្លះ ឃើញហើយបញ្ចេញមតិ មិនពេញចិត្តដល់ រូបនាងទៀតផង។ខណៈនោះដែរ​ មានទស្សិកជនខ្លះ បញ្ចេញមតិចង់ឃើញ ហាន់ ជីអ៊ុន ដែលធ្លាន់តែមានស្ទីលលេងខ្លួនឃ្យូតៗ សុភាពៗ ដូចកាលពីមុនវិញ ស្របពេលដែលអ្នកខ្លះនិយាយចំៗតែម្ដងថា៖ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ហាន់ ជីអ៊ុន ពីមុន
ហាន់ ជីអ៊ុន ពីមុន
ហាន់ ជីអ៊ុន ក្រោយលែងលះ
ហាន់ ជីអ៊ុន ក្រោយលែងលះ
ហាន់ ជីអ៊ុន ក្រោយលែងលះ
ហាន់ ជីអ៊ុន ក្រោយលែងលះ
ហាន់ ជីអ៊ុន ក្រោយលែងលះ