កុំឲ្យលឺតែលែងលះច្រើនពេក ងាកមកមើល ប្តីប្រពន្ធរបស់តារាកូរ៉េ ប៉ុន្មាននេះវិញទៅមើល រៀបការយូរហើយ តែនៅតែស្វីត!

កូរ៉េ​ខាង​ត្បូង៖ ​​ដំណឹង​​ដែល​គួរ​ឲ្យ ​សោក​ស្តាយក្នុង​ឆ្នាំ​នេះ​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ទូទាំង ​ពិភព​លោក​រំជួល​ចិត្តក៏​ដូច​ជា ​សោក​ស្តាយ​បំផុត​នោះគឺ ការ​លែង​លះរវាងប្តី​ប្រពន្ធ​​ ត្រកូល​សុងគឺ​រវាង​(Song JoongKi &Song HyeKyo) រួម​ទាំង​កាល​ពី​ថ្មី​ៗ​នេះ​ គឺ​រវាង​Goo Hye Sun និងAhn JaeHyun ដែល​កំពុង​ត្រៀមដំណើរ​ការ ​ក្នុង​ការលែង​លះគ្នា​ផងដែរ។ ក៏​ប៉ុន្តែ​មាន ​អ្នកគាំ​ទ្រ​មួយ​ចំនួន ​បាន​បញ្ចេញ​មតិថា​ ការ​សម្រេច​ចិត្ត​ដល់​ថ្នាក់​លែង​លះ​របស់​ពួក​គេ ​ក៏​ព្រោះ​តែ​ការ​មិន​ព្រម​ចូល​ខ្លួន ​ដោះ​ស្រាយ​រក​ផ្លូវ​ចេញ​រួម​គ្នា​មួយ​ ដើម្បី​ឲ្យ​បាន​ល្អទាំង​សង​ខាង។ ជីវិត​ប្តី​ប្រពន្ធ​ច្បាស់​ណាស់ ​ប្រាកដជា​មាន​បញ្ហា​តិច​ឬ​ច្រើន ​មិន​ខាន​តែ​សំខាន់​ភាគី ​ទាំង​សង​ខាង​ចេះ​រក​វិធី ចេញ​ដោយ​បែបណា។ ប្រសិន​បើ​ពួក​គេ​ចេះអត់​អោន​ឲ្យគ្នា ផ្តល់​ក្តីស្រលាញ់​ នឹងភាព​កក់ក្តៅ​នោះ​ ជីវិត​ប្តី​ប្រពន្ធ​នឹង​មិន​អាច​ ឈាន​ដល់​ផ្លូវ​បំបែក​​ឡើយ។ ផ្ទុយ​ពី​ដំណឹង​នៃ ​ការ​លែង​លះ​របស់​តារា​ល្បី​ៗ ​ទាំង​២គូរនេះ ក៏​គេ​នៅ​តែ​សង្កេត​ឃើញ​ថា មាន​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត ​ដែល​ពួក​គេ​នៅ​តែ​អាច​រក្សា​ជីវិត​ ជាប្តី​ប្រពន្ធរបស់​ពួក​គេ​បាន​ល្អ​ដដែល​ បើ​ទោះ​ជា​អ្នក​ខ្លះ ​រៀប​ការ​អស់​រយៈពេល ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ​ ក៏​ចំណង​ស្នេហ៍របស់​ពួក​គេ​ នៅ​តែ​រឹង​មាំ មិន​បាន​ធ្វើឲ្យ​ក្តី​ស្រលាញ់​ដែល​ធ្លាប់​ផ្តល់ ​ឲ្យ​ភាគី​ម្ខាង​ទៀតសាប​រលាប​ ទៅ​​តាម​ពេល​វេលា​នោះឡើយ។ខាងក្រោម​នេះ គឺជា​ប្តី​ប្រពន្ធដែល​សុទ្ធសឹង ​តែ​ជា​តារា​ល្បី​ៗ​ហើយ​ ការ​ស្រលាញ់​របស់​ពួក​គេ​អាច​បញ្ជាក់ ​ឲ្យ​អ្នកគាំទ្រ​ដឹង​ថាក្តី​ស្រលាញ់ ​ដែល​ពួក​គេ​បាន​ផ្តល់​ឲ្យគ្នាគឺ​ ​ពិត​ជា​រឹងមាំ​ ពួក​គេ​មិន​ត្រូវ​ការ​ ការ​និយាយ​នោះទេ តែ​ពួក​គេ​បាន​ស្តែង​ចេញ ​​ទៅ​តាម​​សកម្ម​ភាព​ ហើយ​ផ្តល់​នៅ​សុភមង្គល ​ក្នុង​នាម​ជា​ប្តី​ប្រពន្ធ ឲ្យគ្នា​ទៅវិញ​ទៅមក៕​១. Taeyang សមាជិក​ក្រុមBig Bang និង Min Hyorin
Taeyang សមាជិក​ក្រុមBig Bang និង Min Hyorin
Taeyang សមាជិក​ក្រុមBig Bang និង Min Hyorin
២. Minhwanសមាជិក​ក្រុមFT Island និង Yulhee
Minhwanសមាជិក​ក្រុមFT Island និង Yulhee
Minhwanសមាជិក​ក្រុមFT Island និង Yulhee
៣. S.E.S’ Eugene និង​ Ki Taeyong
S.E.S’ Eugene និង Ki Taeyong
S.E.S’ Eugene និង Ki Taeyong
៤. H.O.T’s Moon Heejun និង Crayon Pop’s Soyul
H.O.T’s Moon Heejun និង Crayon Pop’s Soyul
H.O.T’s Moon Heejun និង Crayon Pop’s Soyul
៥. HaHa និង Byul
HaHa និងByul
HaHa និងByul
៦. Sean និង Jung Hyeyoung
Sean និង Jung Hyeyoung
Sean និង​ Jung Hyeyoung
៧. Kim Tae Hee និង Rain
Kim Tae Hee និង Rain
Kim Tae Hee និង Rain