អ្នក​ធ្លាប់​មានកូន​ហើយ​ តិច​អត់​ដឹងទឹកដោះ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ?

ជាធម្មតា​ម្តាយ​ម្តាយ​គ្រប់រូប ត្រូវបាន​ក្រុមគ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើការ​បំបៅ​ដោះ​កូនយ៉ាងតិច​បំផុត​រយៈពេល ៦ ខែ។ តើ​ហេតុអ្វី​ត្រូវ​ចាំបាច់​បំបៅកូន​ដល់ ៦ ខែ​បែបនេះ? តាមពិត​ទឹកដោះ​ម្តាយ មាន​ផ្ទុក​សារធាតុចិញ្ចឹម​គ្រប់បែប​យ៉ាង ដែល​កូន​ត្រូវការ​បំផុត​ដើម្បី​លូតលាស់។ជាពិសេសអាហារូបត្ថម្ភ​នៅក្នុង​ទឹកដោះ​ម្តាយ អាច​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ជួយ​រក្សា​ទារក​ឲ្យ​ចៀស​ឆ្ងាយ​ពី​ភាពធាត់ បង្ការ​ជំងឺ​ទឹកនោមផ្អែម ខ្វះ​ជាតិ​ទឹក ក្អួត ក្អក រាគ ទល់លាមក រលាក​ពោះវៀនធំ រលាក​ទងសួត ជំងឺ​បេះដូង និងថ្លើម នៅពេល​ពួកគេ​ពេញវ័យ។ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ ក៏មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ចំពោះ​អ្នក​ម្តាយ​ផងដែរ។ បើ​យោងតាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រី​ដែល​មិនបាន​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ មាន​ហានិភ័យ​ខ្ពស់​វិ​វត្ត​ទៅរក​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ពុក​ឆ្អឹង មហារីក​សុដន់ មហារីក​អូវែ និង​មហារីក​ស្បូន។ដូច្នេះការចិញ្ចឹម​កូន​ដោយ​ទឹកដោះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ទារក​លូតលាស់​បានល្អ​នោះទេ វា​ក៏​អាច​ធានា​ដល់​សុខភាព​ចំ​បោះ​អ្នក​ម្តាយ​ផងដែរ។ ម្យ៉ាងវិញទៀត ដើម្បី​ធ្វើ​ឲ្យ​សុដន់​ផលិត​ទឹកដោះ​បាន​ច្រើនសម្រាប់​ផ្គត់​ផ្គង​ទារក អ្នក​ម្តាយ​ត្រូវសុំ​យោបល់​ពី​ក្រុមគ្រូពេទ្យ​អំពី​របប​អាហារ​ដែល​ត្រូវ​ទទួលទាន៕អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia