ឃើញរូបបែបនេះ សួរថា ទប់ទឹកភ្នែកជាប់ទេ? ឪពុកម្តាយមកឲ្យកម្លាំងចិត្តកូនៗ ក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០១៩ព្រឹកមិញ!

  • ច័ន្ទ ១៩ សីហា, ២០១៩ ១៥:៥៤
ភ្នំពេញ៖ ការប្រលងថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាប្រលង«បាក់ឌុប» បានបញ្ចប់ទៅដោយរលូន ដែលមានបណ្តាអ្នកចូលរួមប្រលងរាប់ម៉ឺននាក់នៅក្នុងឆ្នាំ២០១៩នេះ ក្រោមការរឹតបន្តឹងកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ជាក់ស្តែងនៅក្នុងថ្ងៃដំបូងនៃការប្រលង ខ្មែរឡូត បានធ្វើការចុះទៅថតយកទិដ្ឋភាពដោយផ្ទាល់​ ដែលម្តាយឪពុកជាច្រើនបាននាំគ្នាទៅមើលកូនៗរបស់ខ្លួន ផ្តល់កម្លាំងចិត្តដល់ពួកគេ ដោយមិនខ្លាចនឿយហត់ ជាមួយនឹងអារម្មណ៍សប្បាយ និងរីករាយភ័យផង ជំនួសកូនៗតែម្តង។ពេលវេលាដ៏មានតម្លៃនេះ បានធ្វើឲ្យអ្នកទស្សនា ពិតជាពេញចិត្តចំពោះទំហំនៃក្តីស្រលាញ់ ដែលម្តាយឪពុកមានចំពោះកូនៗ បានបង្ហាញឲ្យឃើញកាន់តែច្បាស់ថាការមើលថែកូនប៉ុណ្ណោះ។ ដោយក្នុងនោះម្តាយឪពុករបស់បេក្ខជនទាំងនោះ បានឈរចាំមើលកូនដោយទឹកមុខរីករាយពេលចេញពីប្រឡង ដែលបានផ្តល់នូវម្ហូបអាហារ រៀបចំជាស្រេចសម្រាប់ពួកគេនៅក្នុងថ្ងៃនេះ។ទឹកចិត្តម្តាយឪពុក ដែលបានបង្ហាញក្នុងថ្ងៃនេះ ពិតជារំភើប រីឯអ្នកទស្សនាសឹងតែទប់អារម្មណ៍ពុំជាប់នោះទេសម្រាប់ ការបង្ហាញការស្រលាញ់បែបនេះ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
ទិដ្ឋភាពការប្រលងបាក់ឌុបព្រឹកមិញ
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពពេលចេញពីប្រលង
ទិដ្ឋភាពម្តាយឪពុកចាំមើលកូន
ទិដ្ឋភាពម្តាយឪពុកហូបអាហារពេលថ្ងៃ
ទិដ្ឋភាពម្តាយឪពុកហូបអាហារពេលថ្ងៃ