ទោះចំណូលបានពីសិល្បៈតិច តែអ៊ុន សុធា នៅតែខំរកលុយ ធ្វើចេតិយឲ្យម្ដាយ បានយ៉ាងសមរម្យដែរ

ភ្នំពេញ៖ បន្ទាប់ពីតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពលោក អ៊ុន សុធា បានបាត់បង់មនុស្សជាទីស្រលាញ់ដែលធ្លាប់តែហៅថា ម៉ែៗ នោះ ធ្វើឲ្យបណ្ដាប្រិយមិត្តក៏ដូចជាអ្នកគាំទ្របានសម្ដែងអារម្មណ៍សោកស្ដាយទៅលោក ស្ទើរតែគ្រប់គ្នាតែម្ដងនៅលើបណ្ដាញសង្គម។
 ជាមួយគ្នានោះផងដែរ ក្រោយពីតារាប្រុសរូបនេះ បានកាន់ទុក្ខអស់រយៈពេលច្រើនថ្ងៃនោះលោក អ៊ុន សុធា ក៏បានវិលចូលមកកាន់វិស័យសិល្បៈវិញ ជាមួយនឹងស្នាមញញឹមឡើងវិញ។
 តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះគឺ លោក អ៊ុន សុធា បានបង្ហោះរូបភាជាច្រើនពីដំណើរការក្នុងការធ្វើ ចេតិយឲ្យម្ដាយរបស់ ខ្លួន នៅលើគណនីហ្វេសប៊ុកផ្លូវការ ព្រមទទួលបានការកោតសរសើរពីហ្វេនៗខ្លាំងទៀតផង។
 យ៉ាងណាមិញ បើទោះបីជាលោក រកចំណូលពីវិស័យសិល្បៈបានតិចក្ដី ច្រើនក្ដីតារាសម្ដែងប្រុសមាឌធំខ្ពស់រូបនេះ នៅតែព្យាយាម តស៊ូតរកប្រាក់តាមសមត្ថភាពរបស់ខ្លួន ក្នុងការធ្វើចេតិយម្ដាយដែរ។ គួរឲ្យដឹងផងដែរថា ចាប់តាំងតែពីម្ដាយរបស់លោក ធ្លាក់ខ្លួន​ឈឺ រហូតដល់ថ្ងៃដែលគាត់លាចាកលោកទៅ លោក អ៊ុន សុធា មិនដែលទទួលលើកដៃសុំជំនួយពីនរណាម្នាក់ឡើយទោះបីជាលោកពុំទ្រព្យធនដូចតារាដៃក៏ពិតមែន៕
 តោះទៅទស្សនារូបភាពទាំងអស់គ្នា៖
អ៊ុន សុធា
អ៊ុន សុធា
ចេតិយរបស់ម្ដាយ អ៊ុន សុធា
ចេតិយរបស់ម្ដាយ អ៊ុន សុធា
ចេតិយរបស់ម្ដាយ អ៊ុន សុធា
ចេតិយរបស់ម្ដាយ អ៊ុន សុធា
ចេតិយរបស់ម្ដាយ អ៊ុន សុធា