ហេតុតែជាស្រីស្អាត រូបថត Suzy មានអង្គរក្សរត់តាមបាំងឆ័ត្រឲ្យព្រាត កំពុងផ្ទុះ មានអ្នកLikeរហូតដល់ទៅ...!

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ​ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនូវ រូបថតដ៏ស្រស់ស្អាតមួយសន្លឹក របស់តារាចម្រៀងស្រី Suzy ដែលទទួលបានការចុច Likes យ៉ាងច្រើនសឹងមិនគួរឲ្យជឿ។ជាការពិតណាស់ នៅក្នុងរូបថតមួយសន្លឹកនេះ បានឲ្យឃើញថាស្រីស្រស់ប្រចាំប្រទេសកញ្ញា Suzy នាងចូលរួមនៅក្នុងកម្មវិធីមួយ ដែលមានអមដំណើរសុទ្ធសឹងតែក្រុមកងអង្គរក្សរត់តាម បាំងឆ័ត្រឲ្យនាង ដែលមើលទៅគឺ ពិតជាឡូយអស្ចារ្យមិនចាញ់ក្នុងរឿងហូលីវូដនោះឡើយ។ មិនតែប៉ុណ្ណោះ ក្រោយពីផេកហ្វេសប៊ុកមួយបានយកទៅបង្ហោះនៅលើផេករបស់ខ្លួន នៅពេលនេះរូបថតមួយសន្លឹកនេះ ទទួលបានអ្នកចុចLikes រហូតដល់ទៅជាង ២លាននាក់ឯណោះនៅលើហ្វេសប៊ុក ទាំងដែលជាធម្មតារាល់រូបថតដែលផេកនេះបានបង្ហោះ មានអ្នកLikes មានចំនួនត្រឹមតែជាង ១០ម៉ឺននាក់តែប៉ុណ្ណោះ។គួរឲ្យដឹងផងដែរ បើទោះបីជាតាំងពីចូលសិល្បៈដំបូងរហូតមកដល់ពេលនេះ ពោលគឺរយៈពេល១០ឆ្នាំទៅហើយក្តី ប៉ុន្តែ Suzy នៅតែទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាងតែម្តង តែងតែឆក់យកបេះដូងអ្នកគាំទ្រមិនតិចនោះទេ៕
រូបថតSuzy មានអង្គរក្សរត់តាមបាំងឆ័ត្រឲ្យមានអ្នកLikes ជាង២លាននាក់
រូបថតរបស់ Suzy មានអង្គរក្សរត់តាមបាំងឆ័ត្រឲ្យ
តារាស្រី Suzy
តារាស្រី Suzy
តារាស្រី Suzy