អាយដលឥលូវ មិនដឹងម៉េចទេ! រូបថតថ្មីៗ HyunA និយាយលែងចង់ចេញ

កូរ៉េខាង​ត្បូង៖ ក្រោយ​ពី​មាន​ការ​រិះ​គន់​ យ៉ាង​ច្រើន​គួរ​សមពី​ការ​តុប​តែង​ខ្លួន​ ​ក្នុងការ​ប្រគុំ​តន្ត្រី​​Seoul Water Festival ​រួច​​ហើយ​​ ពេល​នេះ​HyunA បាន​បញ្ចេញ​រូប​ប៉ុន្មាន​សន្លឹកទៀត​ហើយ ​ជាមួយ​​ការ​តុប​តែង​ខ្លួន បែប​​សុភាព​ក៏​ប៉ុន្តែលេង​ស្ទាយ ​ញាក់​សាច់​តែម្តង។ជាក់​ស្តែង ​ក្នុង​ចំណោម​រូប​ប៉ុន្មាន​សន្លឹក ​របស់​HyunA ដែល​បាន​បង្ហោះ​នោះ​ រូប​ខ្លះ​មើល​ទៅ​គួរ​ឲ្យ​ចង់​សើច ​ក៏​ប៉ុន្តែ​ខ្លះ​ទៀត​ ក៏​ទទួល​បាន​ការ​រិះគន់ ​ពី​អ្នក​គាំ​ទ្រផង​​ដែរ ​ក៏​ព្រោះ​តែ​ការ​លេង​ស្តាយ ​​មើល​ទៅ​មិន​មាន​លក្ខណៈសមរម្យ​។ យ៉ាង​ណា​ម៉ិញ​HyunA ជា​តារាស្រី​ម្នាក់ដែល​ពុំ​សូវ​ ខ្វាយ​ខ្វល់​ច្រើន​អំ​ពីការ​រិះ​គន់ របស់​ ​ មហា​ជន​មក​លើ​នាង ​ប៉ុន្មាន​នោះ​ទេ។ ពី​ព្រោះ​នាង​មាន​មិត្ត​ប្រុស ​ដែលនៅ​ចាំ​គាំទ្រ​ នឹង​តែងតែ​លើក​ទឹក​ចិត្ត ​ដល់នាង​ជា​និច្ច​ផង​ដែរ៕ ចង់​ដឹង​ថា​ការ​លេង​ស្ទាយ​របស់​HyunA យ៉ាង​ណា​នោះ​សូម​ទៅ​មើល​ទាំង​អស់​គ្នា៖
HyunA
HyunA
HyunA
HyunA
HyunA