តារាយូធូបម្នាក់រកឃើញកាមេរ៉ា GoPro មួយគ្រឿង ដែលមានវីដេអូចុងក្រោយរបស់បុរសម្នាក់ដែលបានលង់ទឹកស្លាប់ ២ឆ្នាំមុន (មានវីដេអូ)

អាមេរិក៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយតារាយូធូបម្នាក់បានរកឃើញកាមេរ៉ា GoPro មួយគ្រឿងដែលមានវីដេអូចុងក្រោយរបស់បុរសម្នាក់ដែលបានលង់ទឹកស្លាប់នៅនឹងកន្លែងកាលពីពីរឆ្នាំមុន។យោងតាមប្រភពបានឱ្យដឹងថា យុវជនម្នាក់ឈ្មោះ Richard Ragland អាយុ ២៣ឆ្នាំម្នាក់ បានលង់ទឹកស្លាប់កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ ក្នុងតំបន់​ទឹកធ្លាក់​ធម្មជាតិ Foster Falls ក្នុងរដ្ឋ Tennessee។
Richard Ragland
ចំណែកឪពុកម្តាយអ្នកស្លាប់ពិតជាក្តុកក្តួល និងចង់ដឹងថាតើមានរឿងអ្វីបានកើតឡើងមុនពេលកូនគាត់ស្លាប់។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពួកគេក៏បានទទួលដំណឹងដ៏ភ្ញាក់ផ្អើលមួយពីតារាយូធូបម្នាក់ឈ្មោះ Rich Aloha ដោយលោកបានរកឃើញកាមេរ៉ា GoPro របស់ Richard មុនពេលលង់ទឹកស្លាប់។លោក Rich Aloha បានប្រាប់អ្នកសារព័ត៌មានថា លោកគឺជា Youtuber ដែលជ្រមុជទឹកស្វែងរករបស់របរមានតម្លៃនានាដើម្បីយកទៅឱ្យម្ចាស់ដើមវិញ មានអីថ្ងៃមួយលោកក៏បានប្រទះឃើញកាមេរ៉ា GoPro មួយគ្រឿង ដោយក្នុងនោះក៏មានជាប់ជាមួយនឹងអង្គចងចាំ SD Card ស្រាប់នៅក្នុងនោះផងដែរ។
កាមេរ៉ា GoPro ដែលត្រូវបានរកឃើញនោះ
Rich Aloha
លោកក៏ពិនិត្យកាមេរ៉ា ក៏ឃើញវីដេអូរបស់ Richard Ragland មុនពេលស្លាប់។មិនយូរប៉ុន្មាន លោកក៏បានស្រាវជ្រាវរឿងនេះ រួចក៏បានប្រទះឃើញព័ត៌មានទាក់ទិនទៅនឹងការស្លាប់របស់ Richard Ragland។ចុងក្រោយលោកក៏ទាក់ទងទៅឪពុកម្តាយអ្នកស្លាប់ដើម្បីប្រគល់កាមេរ៉ា និងវីដេអូនោះឱ្យទៅពួកគាត់។យ៉ាងណាមិញ ឪពុកម្តាយរបស់ Richard ក៏បានអរគុណទៅដល់លោក Rich Aloha ផងដែរចំពោះរឿងមួយនេះ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖