បុរសម្នាក់បញ្ឆោតប្អូនស្រីជីដូនមួយឲ្យរួមភេទជាមួយខ្លួន ដោយសន្យាថាឲ្យប្រាក់ បែរជាសម្លាប់នាងចោលក្នុងរូងភ្នំ

ចិន៖ បុរសម្នាក់អាយុ២៥ឆ្នាំ បានបញ្ឆោតប្អូនស្រីជីដូនមួយអាយុ១៥ឆ្នាំ ឲ្យរួមភេទជាមួយខ្លួន ដោយសន្យាថានឹងឲ្យប្រាក់នាងចំនួន ១,០០០យ័ន (ប្រមាណ ១៤២ដុល្លារអាមេរិក)។ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ បុរសដែលជាជនល្មើសបានហៅប្អូនស្រីជីដូនមួយ មកលេងផ្ទះរបស់ខ្លួន។ បន្ទាប់មកជនល្មើសបានខ្ចីកង់ពីមិត្តភក្ដិដើម្បីឌុបប្អូនស្រីជីដូនមួយទៅរួមភេទនៅក្នុងរូងភ្នំ ដោយសន្យាថានឹងឲ្យប្រាក់ទៅនាង។ ក្រោយពីពួកគេរួមភេទជាមួយគ្នារួច ប្អូនស្រីជីដូនមួយបានទារប្រាក់ពីជនល្មើស ប៉ុន្ដែជនល្មើសបានប្រាប់ថា ខ្លួនមិនមានប្រាក់នោះទេ ណាមួយកំពុងជំពាក់ប្រាក់ធនាគារទៀត។ប្អូនស្រីជីដូនមួយនៅតែទាមទារប្រាក់ជាច្រើនដង បណ្ដាលឲ្យជនល្មើសខឹងខ្លាំង ចាប់ច្របាច់.កនាងស្លាប់នៅក្នុងរូងភ្នំតែម្តង។ ជនល្មើសបានរត់គេចខ្លួនពីខេត្ត Guangxi ទៅរស់នៅក្នុងទីក្រុង Liuzhou។
ជនល្មើស
ក្រោយប៉ុន្មានខែកន្លងមកនេះ លុះដល់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បុរសជាអ្នកភូមិម្នាក់បានដើរឆ្លងកាត់រូងភ្នំ ក៏ប្រទះឃើញសាកសពក្មេងស្រី គាត់បានទូរស័ព្ទទៅប្ដឹងប៉ូលិស។ ក្រោយពីប៉ូលិសត្រួតពិនិត្យសាកសពរួចមក ទើបដឹងថា សាកសពបានស្លាប់ជិតបីខែមកហើយ។ នៅថ្ងៃបន្ទាប់ ប៉ូលិសបានចាប់ខ្លួនជនល្មើសបាននៅផ្ទះជួលក្នុងទីក្រុង Liuzhou។ បន្ទាប់ពីការសាកសួរចម្លើយរួចមក ជនល្មើសបានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្អូនស្រីជីដូនមួយ​ និងទុកសាកសពចោលនៅក្នុងរូងភ្នំពិតមែន។ យ៉ាងណាមិញ ករណីខាងលើនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមរបស់ប៉ូលិស៕
កាបូបរបស់ជនរងគ្រោះនៅក្នុងរូងភ្នំ
ជនល្មើស