អែនជី​​ កាន់តែស្អាតខ្លាំង ក្រោយកាត់សក់ខ្លីបែបនេះ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះដែរ ពិធីការិនី អែនជី កំពុងតែស្នាក់នៅប្រទេសខ្មែរ ដែលមិនទាន់ទៅនៅប្រទេសក្រៅនៅឡើយទេ ប្រហែលជានាងមានការរវល់នៅទីនោះច្រើន។ ក្នុងនោះ នាងក៏បានមកជាមួយនឹងកូនតូចៗរបស់នាងផងដែរ ដែលពួកគេ ធំពេញអស់ទៅហើយ។ជាមួយគ្នានោះដែរ នៅក្នុងឆ្នាំ២០១៩ នាង ក៏បានប្តូរស្ទីលលេងខ្លួនរបស់ខ្លួន ទៅជាកាត់សក់ត្រឹមស្លឹកត្រចៀកអស់តែម្តង ដែលនាងជាមនុស្សស្រលាញ់សក់ខ្លាំងណាស់ មិនដែលហ៊ានកាត់សក់ខ្លីដល់ម្លឹងពីមុនមកទេ។ ជាពិសេស បើទោះបីជាពេលនេះ វ័យរបស់នាងរៀងជ្រេក៏ដោយ ក៏រូបនាង មានភាពទាក់ទាញមិនណយដែរ ដោយនាងបានបន្ថែមជាមួយនឹងពណ៌សក់ កាន់តែមានភាពលេចធ្លោខ្លាំង សាកសមនឹងទម្រង់មុខប៉ោងៗរបស់នាង៕
អែនជី
អែនជី
អែនជី
អែនជី