ថាម៉េងលិ ស្អាតទៅហើយ តែកុំមើលBestFriend មិនត្រឹមតែស្អាត ថែមទាំងមុខដូចនាងបេះដាក់

ភ្នំពេញ៖ អ្នកណាមិនស្គាល់ ពីតារាសម្តែងស្រីស៊ិចស៊ី ម៉េងលិ ដែលនាងត្រូវបានគេចាប់អារម្មណ៍ តាំងពី៣ឆ្នាំមុនមកម្ល៉េះ ទាក់ទងនឹងភាពស៊ិចស៊ី របស់នាង។ ប៉ុន្តែរហូតមកទល់ពេលនេះ នាងមិនសូវអើពើលើវិស័យសិល្បៈ ឲ្យបានខ្លាំងក្លា ដូចកាលពីមុនទេ ដោយសារតែនាង មមាញឹកក្នុងការរកស៊ី របរលក់ស្រា។ក្នុងនោះដែរ បើបង្វែរទៅចាប់អារម្មណ៍ លើជីវិតឯកជនរបស់តារាស្រីរូបនេះ គឺអាចនិយាយបានថា នាងមានភាពរួសរាយ រាក់ទាក់ជាមួយនឹងមនុស្សជុំវិញខ្លួន។ ជាពិសេស​នាងក៏មានមិត្តភក្តិជិតស្និទ្ធប៉ុន្មាននាក់ផងដែរ។ ប៉ុន្តែគេសង្កេតឃើញថា ក្នុងចំណោមមិត្តរបស់នាង មានម្នាក់​មុខដូចនាងខ្លាំងណាស់។ រាល់នៅពេលនាងថតរូបជាមួយនឹងមិត្ត ត្រូវបានគេថា មុខដូចគ្នាដូចជាកូនភ្លោះខ្លាំងណាស់ ទាំងស្ទាយ៍លេងខ្លួន ក៏ស្រដៀងគ្នាផងដែរ។ នេះបើតាមពាក្យគេនិយាយតៗគ្នា គឺថា ឲ្យតែដើរជាមួយគ្នាយូរៗ សុទ្ធតែ កាត់មុខមាត់ដូចគ្នាក៏ថាបាន ហើយក៏មានមនុស្សមិនតិចទេ ដែលបែបនេះ៕
មិត្តភក្តិម៉េងលិ
ម់េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ