អាណិតណាស់! អេ ភូថង ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ

  • អង្គារ ២០ សីហា, ២០១៩ ០៨:១៧
ភ្នំពេញ៖ បើនិយាយពីកីឡាករប្រដាល់ខ្មែរ ប្រិយមិត្តច្បាស់ជាស្គាល់នូវកីឡាករប្រដាល់ដ៏កំពូល គឺលោក អេ ភូថង ដែលជាអ្នកប្រដាល់ដ៏មានឆ្នើម និងមានប្រជាប្រិយម្នាក់។ដោយឡែក ស្រាប់តែយប់មិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងរន្ធត់ចិត្តមែនទែនសម្រាប់មហាជននៅលើបណ្តាញសង្គម នៅពេលដែលឃើញប្អូនស្រីរបស់កីឡាកររូបនេះ បានចេញមុខបង្ហោះរូប និងសរសេរសារពិបាកចិត្តយ៉ាងច្រើន បង្ហាញពីស្ថានភាពបងប្រុសរបស់ខ្លួន គឺលោក អេ ភូថង កំពុងធ្លាក់ខ្លួនឈឺជំងឺបែបនេះថា៖ ទោះជាយ៉ាងណាក្តី នៅពេលនេះលោក អេ ភូថង កំពុងស្ថិតនៅក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរមែនទែន ព្រោះថាពេលនេះ រូបលោកដល់ថ្នាក់ត្រូវបញ្ចូនទៅបន្ទប់សង្គ្រោះបន្ទាន់។ ក៏ប៉ុន្តែ ផ្អែកតាមប្រភពខាងលើ គេមិនទាន់ដឹងនៅឡើយទេថា កីឡាករប្រដាល់រូបនេះ មានជំងឺអ្វីនោះទេ ដូច្នេះហើយចំពោះព័ត៌មានលម្អិតបន្ថែម ខ្មែរឡូត នៅចុះផ្សាយនាពេលក្រោយទៀត៕
ស្ថានភាពរបស់ អេ ភូថង
ស្ថានភាពរបស់ អេ ភូថង
ស្ថានភាពរបស់ អេ ភូថង
ស្ថានភាពរបស់ អេ ភូថង
សារពីប្អូនស្រី អេ ភូថង