អាហារទាំងនេះ​ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ!

ក្មេង​តូច​ៗ ជាធម្មតា​ទម្ងន់ និងកម្ពស់ គឺ​វិវត្តទៅ​តាម​អាយុ​ ប៉ុន្តែ​ករណី​ក្មេង​មួយ​ចំនួន ចេះ​តែ​ធាត់ទៅៗឡើងគីឡូ​មិន​ឈប់ គឺ​ដោយ​សាររបប​អាហារ​ប្រចាំ​ថ្ងៃ ដែលប៉ាម៉ាក់​មួយ​ចំនួន​មើល​រំលង។ បើ​ទម្លាប់​កូន​បែប​នេះ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ទេ ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​កូន​ទៀត​ផង ហើយ​អាហារ​គួរ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​ចំពោះ​ក្មេងមាន​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ៖១- ស្ករជា​ការ​ពិត​ណាស់​ ក្មេង​ណា​ក៏​ចូល​ចិត្ត​ស្ករ​គ្រាប់ ចាហ៊ួយ នំ និយាយ​រួម​ឲ្យ​តែ​របស់​ផ្អែមឃើញ​មិន​បាន​នោះ​ទេ។ តែ​ដើម្បី​កុំ​ឲ្យ​​ឆាប់​ពុក​ធ្មេញ ហេតុនេះគួរ​កុំ​សូវ​ឲ្យ​​ក្មេង​ញ៉ាំ​ច្រើន​ពេក ជា​ពិសេស​ក្នុង​ពេល​ ២ ​ឆ្នាំ​ដំបូង។២- ទឹក​ប៉ោមយើង​គ្រប់​គ្នា​គិត​ថា ​ទឹក​ផ្លែ​ឈើ​សុទ្ធ​តែ​ល្អ​សម្រាប់​សុខ​ភាព តែ​ទឹក​ប៉ោម​វិញ​មិន​បែប​នេះទេ ​ព្រោះ​បើ​​ទោះ​ជា​ទឹក​ប៉ោម​សុទ្ធ ១០០% ក៏​ដោយ ក្នុង​មួយ​កែវ​អាច​មានកាឡូរី​ដល់​ទៅ ១៦០​ កា​ឡូរី ​ឯណោះ។ ​មាន​ន័យ​ថា ផឹក​ទឹក​ប៉ោម ដូច​ជាកូន​បាន​​ញ៉ាំ​ស្ករ Fructose ប៉ុណ្ណោះ ព្រោះជាតិសរសៃ​ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ជាច្រើន​របស់​ផ្លែ​ប៉ោមបាន​បាត់​បង់​អស់​ទៅ​ហើយ។ ដូច​នេះ​បើ​កូនយើង​​ចូល​ចិត្ត​ប៉ោមឲ្យកូន​ញ៉ាំ​ផ្លែ​ប៉ោម​ស្រស់​វិញ​ល្អ​ជាង។៣- មីមី ​ជា​អាហារ​​មាន​សារធាតុ​គីមី​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាពក្មេង។ មួយ​ទៀត មី គឺ​​មាន​សារធាតុ​ចិញ្ចឹម​តិច​តួច និង​គ្មាន​វីតាមីន ក៏​ដូចជា​​សារធាតុ​រ៉ែ​អ្វី​សោះ​ឡើយ។ សូម​ពិចារណា​ឡើង​វិញ​ មុន​នឹងឲ្យ​ក្មេង​ញ៉ាំ​មី។៤- ស៊ុតដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​នឹង​​ប្រតិកម្ម​អាហារ ប៉ាម៉ាក់​កុំ​ទាន់ឲ្យ​​កូន​ញ៉ាំ​ស៊ុត ឬ​អាហារ​ធ្វើ​ពី​ស៊ុត​ ដូចជា​ នំ​ខេក ​ជា​ដើម។ ចាំ​ពេល​ក្មេង​មាន​អាយុ​ ៦​ ខែ​សិន ចាំ​សាក​ឲ្យ​​កូន​ញ៉ាំ​ដូច​ជា ​ស៊ុត​ស្ងោរ ក៏​បាន។ តែ​កុំ​ឲ្យ​ញ៉ាំ​ស៊ុត​មាន់​ ឬ​ទា​ ចម្អិន​នៅ​ជ័រ​ភ្នៅ​អី ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​រង​ប្រតិកម្មបាន។៥- ទឹក​ដោះ​គោ​ស្រស់ទឹក​ដោះ​គោះ​ស្រស់ មិន​សាក​សម​នឹង​ក្មេង​ក្រោម ​១២ ​ខែ​ឡើយ។ ដោយ​សារ​វា​មិន​មាន​វីតាមីន​ និង​សារធាតុ​ខ្លាញ់​គ្រប់​គ្រាន់​ឡើយ បើ​ប្រៀប​នឹង​ទឹក​ដោះ​ម្តាយ ឬ​ម្ស៉ៅទឹក​ដោះ​គោ​។ ចំពោះ​ក្មេង​អាយុ​ចាប់​ពី ៦ ​ខែ​ឡើង អាច​ឲ្យ​ញ៉ាំ​ទឹក​ដោះ​គោប្រភេទ Full cream milk បាន។៦- គ្រាប់​ធញ្ញជាតិគ្រាប់​ធញ្ញជាតិ​រួម​មាន សណ្តែក​ដី គ្រាប់​ស្វាយ​ចន្ទី គ្រាប់​អាល់ម៉ុន និង​គ្រាប់​រីក​រាយ​ជា​ដើម មិន​គួរឲ្យ​​ក្មេង​អាយុ​ក្រោម ៥​ឆ្នាំ​ ញ៉ាំ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ក្មេង​ស្លាក់។ ទោះ​បី​មិន​ឆ្លាក់អាច​ឱ្យមាន​ប្រតិកម្ម​អាហារ ជា​ពិសេស​ក្មេង​មាន​សមាជិក​ក្នុង​គ្រួសារ​ មាន​ប្រវិត្ត​ប្រតិកម្ម​នឹង​គ្រាប់​ធញ្ញជាតិ​ណាមួយ។ ហេតុ​នេះ​ប៉ា​ម៉ាក់ ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពេល​លាយ​គ្រាប់​ធញ្ញ​ជាតិ​ចូល​ក្នុង​អាហារ​កូន។ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet