ក្លិបរបស់ Beckham នៅអាមេរិក ទំនងអាចនឹងយកបានខ្សែប្រយុទ្ធជួរមុខម្នាក់របស់ PSG

  • អង្គារ ២០ សីហា, ២០១៩ ០៨:៤៦
អាមេរិក៖ ខ្សែប្រយុទ្ធ Eden Cavani អាចនឹងក្លាយជាកំពូលកីឡាករទី១ ដែលនឹងផ្លាស់ទៅចូលរួមជាមួយក្លិប Inter Miami នៅសហរដ្ឋអាមេរិក។
កីឡាករ Cavani
ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ហ្គាយ Cavani រួចរាល់ក្នុងការចាកចេញពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain នៅពេលចប់រដូវកាលថ្មីនេះ ក្រោយកិច្ចសន្យារវាងគេ និងក្លិបបានផុតសុពលភាព។ យោងតាមកាសែត La Gazzetta dello Sport កីឡាករ Cavani បានគិតរួចរាល់ក្នុងការផ្លាស់ទៅលេងនៅក្របខណ្ឌ MLS។ ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះត្រូវបានគេជឿថាអាចនឹងចុះកិច្ចសន្យាកុងត្រារយៈពេល ៣ឆ្នាំជាមួយក្លិប Inter Miami ដែលជាក្លិបរបស់ David Beckham។ ក្លិបរបស់ Beckham មួយនេះនឹងត្រូវបង្ហាញខ្លួនក្នុងក្របខណ្ឌកំពូលរបស់អាមេរិក MLS ក្នុងរដូវកាល​ ២០២០ ដែលនេះជាមូលហេតុធ្វើឲ្យក្លិបមួយនេះត្រូវការនាំចូលកីឡាករល្អៗ ដើម្បីពង្រឹងក្រុម។
កីឡាករ Cavani
វីរបុរសជម្រើសជាតិអង់គ្លេស Beckham បានព្យាយាមនាំយក Luis Suarez មកដែរប៉ុន្តែគ្រប់យ៉ាងមិនអាចកើតឡើងតាមការចង់បាននោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីខែមុន ក្លិប Inter Maimi ក៏បាននាំចូលកីឡាករយុវជនអាហ្សង់ទីន វ័យ ១៩ឆ្នាំពីររូបដែរគឺ Matias Pellegrini និង Julian Carranza៕ប្រភព៖ The Sun