ផឹកប៊ូសស្ត្រងត្រូវ 10,000$ ឲ្យកូនជួយមើល ស្រែកផ្អើលពេញផ្ទះ!

  • អង្គារ ២០ សីហា, ២០១៩ ០៩:០៤
ពោធិ៍សាត់៖ មកពីធ្វើស្រែហេវហត់អស់កម្លាំងខ្លាំងពេក បុរសម្នាក់បានធ្វើឲ្យប្រពន្ធកូនស្រែកភ្ញាក់ផ្អើលទាំងអ្នកជិតខាងទៀត ដោយរូបលោក នេន សុរ៉ាន់ រស់នៅភូមិកោះខ្ជាយ ឃុំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវរង្វាន់ 10,000$ ពីក្នុងក្រវិលកំប៉ុងប៊ូសស្ត្រង។
លោកនេន សុរ៉ាន់ ឈ្នះរង្វាន់ 10,000$
មុនពេលកើតហេតុលោក នេន សុរ៉ាន់ មានកូនប្រាំនាក់ក្នុងបន្ទុក ទើបមកពីធ្វើស្រែវិញពេលព្រឹកហើយមានអារម្មណ៍ថាអស់កម្លាំងខ្លាំងពេក គាត់ក៏ទៅទិញប៊ូសស្ត្រងមួយកំប៉ុងយកមកផឹកនៅផ្ទះវិញ។ កំពុងតែគាស់ផឹកស្រាប់តែឃើញមានលេខសូន្យជាច្រើននៅនឹងក្រវិលកំប៉ុងប៊ូសស្ត្រង ហើយលោកក៏មានអារម្មណ៍ថាចម្លែកខុសពីធម្មតា ក៏ហៅកូនៗមកជួយមើល ស្រាប់តែកូនៗយកទៅមើលរួចស្រែកឆោឡោពេញទាំងផ្ទះតែម្ដង ព្រោះជាប្រាក់រង្វាន់ដល់ទៅ 10,000$។
លោក នេន សុរ៉ាន់ ឈ្នះរង្វាន់ 10,000$
ក្រោយពីដឹងថាខ្លួនត្រូវមួយម៉ឺនដុល្លារ គាត់ក៏នាំគ្នាថតដាក់ហ្វេសប៊ុកទុកជាភស្តុតាងរួចទៅប្រាប់អ្នកលក់ ដែលគាត់បានទិញប៊ូសស្ត្រងនោះផឹក ដើម្បីទាក់ទងទៅក្រុមហ៊ុនមកធ្វើការពិនិត្យថា តើជារង្វាន់ពិតប្រាកដមែនដែរ ឬទេ? ព្រោះតាំងពីកើតមកលោកមិនដែលត្រូវរង្វាន់ធំដូចនេះទេ។សូមបញ្ជាក់ផងដែរថា រង្វាន់របស់ភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រង ពេលអ្នកផឹកត្រូវ 10,000$ ដូចនេះ។ ចំពោះអ្នកលក់ដុំ និងអ្នកលក់រាយម្នាក់ៗនឹងទទួលបាន 5,000$ ផងដែរ៕
លោក នេន សុរ៉ាន់ ឈ្នះរង្វាន់ 10,000$
លោក នេន សុរ៉ាន់ ឈ្នះរង្វាន់ 10,000$
លោក នេន សុរ៉ាន់ ឈ្នះរង្វាន់ 10,000$
លោក នេន សុរ៉ាន់ ឈ្នះរង្វាន់ 10,000$
រូបដែលលោកបានថតបង្ហោះហ្វេសប៊ុក