ផ្លូវការ!! កីឡាករមួយរូបរបស់ Arsenal ផ្លាស់ទៅលេងនៅអាល្លឺម៉ង់

  • អង្គារ ២០ សីហា, ២០១៩ ០៩:០៣
អាល្លឺម៉ង់៖ កីឡាករខ្សែការពារស្ដាំ Stephan Lichstelner នឹងត្រូវទៅចូលរួមរដូវកាលថ្មី ២០១៩-២០២០ ក្នុងក្របខណ្ឌ Bundesliga ជាមួយក្លិប Ausburg បន្ទាប់ពីគេបានចាកចេញពី Arsenal ក្រោយចប់រដូវកាលមុន។
កីឡាករStephan Lichstelner
អតីតកីឡាកររបស់កាំភ្លើងធំ Arsenal និងសេះបង្កង់ Juventus រូបនេះបានចុះកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយ Ausburg។ Lichtsteiner បានមកចូលរួមជាមួយ Arsenal ក្រោយចាកចេញពីទឹកដីអ៊ីតាលី ក្នុងឆ្នាំ២០១៨។ យ៉ាងណាមិញ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានសម្រេចចាកចេញពីកីឡដ្ឋាន Emirates ក្រោយចំណាយរយៈពេល ១រដូវកាលប៉ុណ្ណោះ។ Lichtsteiner នឹងត្រូវបង្ហាញវត្តមានលើកដំបូងឲ្យ Ausburg ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Bundesliga ដោយត្រូវតទល់ជាមួយនឹង Union Berlin នៅចុងសប្ដាហ៍នេះ៕
កីឡាករ Stephan Lichstelner
ប្រភព៖ Fox Sports Asia