ពិធីចុះហត្ថលេខា លើភាពជាដៃគូ រវាងធនាគារ ABA និងក្រុមហ៊ុន ទ្រូម៉ាន់នី

  • អង្គារ ២០ សីហា, ២០១៩ ០៩:២០
ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជមួយឈានមុខគេនៅកម្ពុជា និងជាសមាជិកនៃធនាគារជាតិ កាណាដា និង TrueMoney ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេលំដាប់ទី១ នៅកម្ពុជា បានប្រកាសជាផ្លូវការនូវភាពជាដៃគូដែលផ្តល់នូវការទូទាត់ប្រាក់កម្ចីងាយស្រួល និងសេវាផ្ទេរប្រាក់ទៅអតិថិជនរបស់ពួកគេ។ស្ថិតក្រោមភាពជាដៃគូនេះ អ្នកខ្ចីប្រាក់កម្ចីរបស់ធនាគារ ABA អាចដាក់សាច់ប្រាក់ចូលក្នុងគណនីធនាគារ ABA របស់ពួកគេតាមរយៈបណ្តាញភ្នាក់ងារ ឬសាខា TrueMoney ដែលមានច្រើនជាងគេ រហូតដល់ ១ម៉ឺនភ្នាក់ងារនៅទូទាំងប្រទេស។ លើសពីនេះអតិថិជនអាចផ្ទេរប្រាក់បានយ៉ាងរលូនរវាង គណនី ABA និងគណនី​ TrueMoney ដោយប្រើប្រាស់ ABA Mobile និង TrueMoney App គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។សេវាសងប្រាក់កម្ចីជួយសម្រួលដល់អតិថិជន ABA ដែលទីតាំងអាជីវកម្ម ឬលំនៅដ្ឋានស្ថិតនៅជិត ភ្នាក់ងារ TrueMoney ដោយមិនចាំបាច់ទៅកាន់សាខារបស់ធនាគារ ABA ដោយផ្ទាល់។ ដំណើរការនៃការសងប្រាក់កម្ចី មានល្បឿនលឿននិងសាមញ្ញ ដោយ អតិថិជនធនាគារ ABA គ្រាន់តែប្រាប់ភ្នាក់ងារ TrueMoney នូវលេខគណនី ៩ខ្ទង់​ និងលេខទូរសព្ទ ជាមួយនឹងទឹកប្រាក់ដុល្លារ ឬប្រាក់រៀលដែលត្រូវបង់ជាការស្រេច។ បន្ទាប់ពីប្រតិបត្តិការត្រូវបានបញ្ចប់អតិថិជន នឹងទទួលបានការជូនដំណឹងតាមរយៈសារជាអក្សរ និងតាមរយៈ​​ ​ABA Mobile។
ពិធីចុះហត្ថលេខាលើភាពជាដៃគូរវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូរវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA មាន​ប្រសាសន៍​ថា៖
លោកAskhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA
ចាប់ពីពេលនេះតទៅអតិថិជនរបស់យើងក៏អាចផ្ទេរប្រាក់ទៅ TrueMoney App ហើយប្រើវាដើម្បីទិញទំនិញ សេវាកម្ម ទិញសំបុត្រកុន ការបញ្ចូលទឹកប្រាក់ទូរសព្ទ ទូទាត់វិក្កយបត្រ និងផ្ទេរប្រាក់ពីមួយទៅមួយ ហើយអាចដកប្រាក់តាមរយៈភ្នាក់ងាររបស់ TrueMoney នៅទូទាំង ខេត្តក្រុង។ នេះគឺជាជំហានដ៏ធំមួយទៀតសម្រាប់ការដាក់បញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុ និងការពង្រីកសេវាកម្មធនាគារទំនើបដល់ប្រជាជន។លោកស្រី Thi Thom Pham, នាយកទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍ ​នៃក្រុមហ៊ុនមេរបស់ ទ្រូម៉ាន់នីកម្ពុជា​ បានមានប្រសាសន៍ថា៖​     ឆ្លៀតឱកាសនៃការប្រកាសជាផ្លូវការនេះ លោកស្រីបានបន្ថែមថា ៖ 
លោកស្រីThi Thom Pham, នាយកទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាដែលផ្តល់ដោយធនាគារ ABA និង TrueMoney សូមទាក់ទងសេវាបម្រើអតិថិជន ទូរសព្ទរបស់ធនាគារ ABA តាមរយៈលេខ 023 225 333 ឬទាក់ទងសេវាបម្រើអតិថិជន ទ្រូម៉ាន់នី តាមរយៈលេខ 023 999 639៕
ពិធីចុះហត្ថលេខាលើភាពជាដៃគូរវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូរវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី
ពិធីចុះហត្ថលេខាលើភាពជាដៃគូរវាងធនាគារ ABA និងក្រុមហ៊ុនទ្រូម៉ាន់នី