មនុស្សស្អាត​ ធ្វើបែបណាក៏ស្អាតដែរ! សូម្បីតែ នីឡា ស្លៀកពាក់សាមញ្ញបែបនេះ ក៏ទាក់ទាញដែរ

សៀមរាប៖ តារាកំប្លែងស្រីវ័យក្មេងកញ្ញាវ៉ាន់ នីឡា កាន់តែមានសន្ទុះគាំទ្រកាន់តែខ្លាំងឡើងនៅក្នុងការងារសិល្បៈ ស្របពេលដែលរូបសម្រស់ក៏កាន់តែអំណោយផល និងស្រស់ស្អាតខ្លាំងឡើង ធ្វើឲ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នា។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ និងមិត្តបាននាំគ្នាដើរលេងនៅលើទឹកដីអង្គរ ដែលបានផ្តិតនូវរូបភាពជាច្រើពោរពេញដោយភាពរីករាយ និងស្នាមញញឹមតែម្តង។ ក៏ប៉ុន្តែអ្វីដែលប្លែកភ្នែកនោះគឺ​តារាស្រីរូបនេះបានធ្វើការតែងខ្លួន យ៉ាងសាមញ្ញ ក្នុងឈុតខោអាវយឺតធម្មតា។ក៏ប៉ុន្តែទោះបីជាសម្លៀកបំពាក់បែបណាក្តី សម្រស់របស់នាងនៅតែស្រស់ស្អាតប្លែកឡើង ធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលទោះបីជាធ្វើខ្លួនបែបណាក៏ទៅតែស្អាតប្លែកដដែល។ជាពិសេសនោះគឺ រាល់ពេលដែលនាងមកសៀមរាបម្តងៗ តែងតែបង្ហាញសម្រស់ដ៏ស្អាតបែបនេះ ជាមួយនឹងទេសភាពអង្គរយ៉ាងគួរឲ្យចង់គយគន់៕សូមទស្សនារូបភាពខាងក្រោមនេះ៖
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា នៅលើទឹកដីអង្គរ
វ៉ាន់ នីឡា នៅលើទឹកដីអង្គរ
វ៉ាន់ នីឡា នៅលើទឹកដីអង្គរ
វ៉ាន់ នីឡា នៅលើទឹកដីអង្គរ