ប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់ប៊ិះខ្សែទាក់.កស្លាប់នៅក្នុងជណ្ដើរយន្ដ (មានវីដេអូ)

ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ មានករណីខ្សែទាក់.កក្មេងប្រុសប៊ិះនឹងស្លាប់ក្នុងជណ្ដើរយន្ដអគារផ្ទះល្វែងមួយ នៅក្នុងប្រទេសម៉ាឡេស៊ី។យោងតាមវីដេអូដែលបានថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មុនពេលដែលក្មេងប្រុសដើរចូលទៅក្នុងជណ្ដើរយន្ដ មានខ្សែវែងមួយនៅជាប់ក.ជើងរបស់គេ។  ក្រោយពីទ្វារជណ្ដើរយន្ដបានបិទរួចមក ខ្សែពាក់កណ្ដាលនៅខាងក្រៅនៅឡើយ។ ខណៈពេលជណ្ដើរយន្ដកំពុងដំណើរការ បណ្ដាលឲ្យខ្សែនៅជាប់.កជើង ទៅទាក់ជាប់.កក្មេងប្រុសទាញឡើងទៅលើដោយមិនដឹងមូលហេតុ។ ម្ដាយរបស់ក្មេងប្រុសស្លន់ស្លោ ដៃម្ខាងទាញខ្សែ និងដៃម្ខាងទៀតព្យាយាមចុចប៊ូតុងទ្វារជណ្ដើរយន្ដ។ ជាសំណាងល្អ ខ្សែបានធូររលុងក្រោយពីម្ដាយបានទាញ ក្មេងប្រុសក៏រួចផុតពីគ្រោះថ្នាក់។
ខ្សែដែលជាប់.កជើងក្មេងប្រុស
ខ្សែបានទាក់.កក្មេងប្រុសឡើងទៅលើ
សម្រាប់វីដេអូនេះដែរត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីដាស់តឿនឪពុកម្ដាយគ្រប់រូប ប្រុងប្រយ័ត្នឲ្យមែនទែនដើម្បីចៀសវាងកុំឲ្យមានឧបទ្ទវហេតុបែបនេះកើតឡើង៕ សូមទស្សនាវីដេអូខាងក្រោម៖WARNING: Dangerous Incident