ឪពុកទប់ទឹកភ្នែកលែងជាប់ ក្រោយកូនៗ Surprise កាដូស្បែកជើង ដែលគាត់ស្រលាញ់ចង់បានពេញបេះដូង ក្នុងថ្ងៃកំណើត (មានវីដេអូ)

ម៉ាឡេស៊ី៖ បុរសជាឪពុកម្នាក់ រំភើបចិត្តដល់ថ្នាក់ទប់ទឹកភ្នែកលែងជាប់ ក្រោយត្រូវបានគ្រួសារ ពិសេសកូនៗ Surprise កាដូស្បែកជើង ក្នុងថ្ងៃកំណើត ដែលរូបគាត់ស្រលាញ់ចង់បានវាពេញបេះដូង អស់ពេលជាច្រើនឆ្នាំ។
បុរសជាឪពុក
កាលពីថ្មីៗនេះ ម្ចាស់គណនី Twitter មួយឈ្មោះ @_MadreNana បានបង្ហោះចែកចាយវីដេអូឃ្លីបដ៏រំជួលចិត្តមួយ ដែលត្រូវបានទម្លាយឲ្យដឹងថា ម្តាយរបស់នាង រួមទាំងបងប្អូនបង្កើតក្នុងគ្រួសារនាង បាននាំគ្នា Surprise កាដូស្បែកជើងមួយគូ ជូនចំពោះឪពុកជាទីស្រលាញ់របស់នាង នៅក្នុងកំណើតរបស់គាត់ ដែលស្បែកជើងនោះ ឪពុករបស់នាងស្រលាញ់នឹងចង់បានវា អស់រយៈពេលជិត២ឆ្នាំមកហើយ។ ម្ចាស់គណនីខាងលើនេះ បានសរសេរៀបរាប់ថា៖
បុរសជាឪពុក
ជាក់ស្ដែង បើក្រឡេកទៅមើលវីដេអូឃ្លីបនៅក្នុងថ្ងៃនោះវិញ គឺបានបង្ហាញឲ្យឃើញថា គ្រួសារខាងលើនេះ បានស្ថិតនៅក្នុងហាងលក់ស្បែកជើង Onitsuka Tiger មួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី។ កំឡុងពេលនោះ ឪពុករបស់ MadreNana គឺគាត់កំពុងតែឈររកមើលស្បែកជើងនៅតាមធ្នើរតាំង។បន្តិចក្រោយមក បងប្អូនស្រីរបស់នាងម្នាក់ ក៏បានដើរសំដៅទៅរកឪពុកខ្លួន និងបានហុចជូនគាត់នូវថង់យួរដាក់ប្រអប់ស្បែកជើងមួយ។ នាងក៏បានប្រាប់ទៅកាន់ឪពុកថា នេះជាកាដូនៅក្នុងថ្ងៃកំណើតរបស់គាត់។ភ្លាមៗនោះ ឪពុករបស់នាងក៏បានបើកប្រអប់នោះមើល និងក្រោយពេលគាត់ដឹងថា វាជាស្បែកជើងជាទីស្រលាញ់ ដែលរូបគាត់ចង់បាននោះ គាត់ក៏រំភើបចិត្តរហូតអួលដើម.ក ស្រក់ទឹកភ្នែកតែម្តង ខណៈដែលធ្វើគ្រួសារទាំងអស់គ្នាទប់ចិត្តមិនបាន ក៏បានយំតាមគាត់ដោយក្តីរំភើប ហើយគ្រប់គ្នាក៏បានឱបគាត់ បង្ហាញពីស្រលាញ់ដ៏ធំធេងផងដែរ។
បុរសជាឪពុក
ស្បែកជើងដែលបុរសជាឪពុកចង់បាន
គួរឲ្យដឹងផងដែរ រឿងរ៉ាវមួយនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ហើយក៏ធ្វើឲ្យអ្នកទស្សនាមួយចំនួនក្តុកក្តួលចិត្ត សឹងតែស្រក់ទឹកភ្នែកតាមផងដែរ។ ក្នុងនោះ ក៏មានមហាជនជាច្រើន បានបញ្ចេញមតិថា៖តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖