ពេលនេះដឹងការពិត ក្រោយបែកធ្លាយថា Angelina Jolie ជាអ្នកមានតែឲ្យកូនៗ ស្លៀកខោអាវចាស់ៗ និងញ៉ាំអាហារថោកៗ

បរទេស៖ ថ្មីៗនេះ គេហទំព័រ the Globe បានបញ្ចេញព័ត៌មានទាក់ទងនឹងរឿងរ៉ាវជីវិតរបស់នាង Angelina Jolie ជាមួយកូនៗ ក្រោយបែកបាក់ជាមួយស្វាមី។ ក្នុងនោះដែរ គេហទំព័រនេះ បានបញ្ចេញរឿងរ៉ាវហួសចិត្តមួយថា ក្រោយពីបែកបាក់គ្នានាង Angelina តែងតែឲ្យកូនៗរបស់ខ្លួន ស្លៀកសម្លៀកបំពាក់ចាស់ៗជានិច្ច។ផ្អែកតាមប្រភពបន្ត បានចុះផ្សាយបែបនេះថា៖ មិនត្រឹមតែប៉ុណ្ណោះ គេហទំព័រនេះថែមទាំងទម្លាយថា នាង Angelina Jolie តែងតែទិញអាហារកំប៉ុង និងអាហារវិចខ្ចប់ស្រាប់ៗសម្រាប់កូនៗរបស់នាង។ ក្រោយពីដឹងបែបនេះ មហាជនពិតជាពិបាកនឹងជឿមែនទែន ព្រោះថា Angelina គឺជាតារាហូលីវូដដ៏ល្បីម្នាក់ ហេតុអ្វីនាងត្រូវធ្វើបែបនេះដាក់កូនរបស់ខ្លួន។ក៏ប៉ុន្តែបន្ទាប់ពីព័ត៌មាននេះចុះផ្សាយបានប៉ុន្មានថ្ងៃ ស្រាប់តែគេហទំព័រមួយផ្សេងទៀត ដែលមានឈ្មោះថា GossipCop បានចុះផ្សាយព័ត៌មានដោយបង្ហាញពីភស្តុតាងថា ពាក្យចចាមអារ៉ាមទាំងនេះ គឺមិនពិតនោះទេ។ ផ្អែកតាមប្រភពគេហទំព័រនេះ បានចេញមុខបកស្រាយ និងទម្លាយការពិតថា ពួកគេបានឃើញនាង Angelina Jolie នាំកូនៗរបស់ខ្លួន ចូលញ៉ាំអាហារនៅភោជនីយដ្ឋានទំនើបៗបែបអភិជន។ ឯចំណែកសម្លៀកបំពាក់វិញ គឺនាងបានបំពេញតួនាទីជាម្តាយយ៉ាងល្អបំផុត មិនដែលឲ្យកូនៗស្លៀកសម្លៀកបំពាក់ចាស់ៗនោះទេ។ម៉្យាងវិញទៀត ថ្មីៗនេះនាង Angelina Jolie បានឲ្យកូនប្រុសរបស់ខ្លួនឈ្មោះ Maddox ចូលរៀននៅក្នុងសកលវិទ្យាល័យដ៏ថ្លៃមួយ ឈ្មោះថា Yonsei ក្នុងប្រទេសកូរ៉េខាងត្បូង។ ដូច្នេះហើយទាំងនេះ អាចបង្ហាញឲ្យមហាជនឃើញថា តើនាងអាចធ្វើរឿងមិនល្អដាក់កូនៗរបស់ខ្លួនបានយ៉ាងម៉េចទៅ?តើប្រិយមិត្តយល់យ៉ាងណាដែរ?
Angelina Jolie
Angelina Jolie និង Maddox
Angelina Jolie និងកូនៗ
Angelina Jolie និងកូនៗ