មើលពណ៌សក់សាហាវៗ របស់នាយចឺម ដែលមិនសូវមានអ្នកណា ហ៊ានលេង!

ភ្នំពេញ៖ នាយ ចឺម ដែលជាអតីតតារាកំប្លែង និងសព្វថ្ងៃបានប្រែខ្លួនជា តារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ។ក្រៅពីសមត្ថភាពសិល្បៈ តារាប្រុសវ័យក្មេងរូបនេះ ក៏បានធ្វើឲ្យ មហាជនរាល់គ្នា​ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ជីវិតដ៏ហ៊ឺហារ និងស្ទាយ៍តុបតែងខ្លួន តាមបែបយុវវ័យ ​បានយ៉ាងប្លែកភ្នែកគួរឲ្យសរសើរ។ ក្នុងនោះដែរ បើនិយាយពីស្ទីលសក់វិញ មួយរយៈក្រោយនេះ គេសង្កេតឃើញថា ចឺម ហ៊ានលេងម៉ូត មិនឲ្យចាញ់តារាស្រុកគេ ប៉ុន្មាននោះទេ ជាហេតុដែលត្រូវចិត្ត មិត្តៗយុវវ័យគ្រប់គ្នា។ទន្ទឹមនឹងនេះ ភាគច្រើន ចឺម​ និយមលាបពណ៌ឆើតៗ ដូចជា ពណ៌ប្រាក់ ស្វាយ និងក្រហម​ អមមកជាមួយ ការស្លៀកក្នុងឈុតសម្លៀកបំពាក់ បានយ៉ាងស្រស់សង្ហា ធ្វើឲ្យប្រិយមិត្តខ្លះឃើញហើយ ចំណាំសឹងតែមិនបានផង ព្រោះតែ រូបគេ ប្ដូរស្ទីលតែងខ្លួន សឹងតែ១៨០ដឺក្រេតែម្ដង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម