នរណាបន្ទាប់? សោកស្ដាយ ម៉ឺន សុភា បន្តដៃចាញ់ដៃគូចាស់កាលពីវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម នៅសង្វៀន Super Champ (មានវីដេអូ)

  • អង្គារ ២០ សីហា, ២០១៩ ១០:៤៣
ថៃ៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Thai Super Champ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ សិស្សគុនរបស់ក្លិបក្រសួងការពារជាតិ និងជាម្ចាស់ដាយប្រាក់ស៊ីហ្គេមឆ្នាំ២០១៧ កីឡាករ ម៉ឺន​ សុភា បានប្រកួតចាញ់ដៃគូចាស់កាលពីវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម និងជាម្ចាស់មេដាយមាស​ កីឡាករជើងខ្លាំងថៃ ឌីស៊ែលែក ដោយសន្លប់នៅក្នុងទឹកទីពីរ។
កីឡាករថៃឌីស៊ែលែក ឈ្នះការប្រកួត (រូបភាព: Muay Thai Super Champ)
ការប្រកួតនេះធ្វើឡើងក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម។ គោះជួងចាប់ផ្ដើមទឹកទី១ ភ្លាមកីឡាករទាំងពីរមិនបង្អង់យូរដោយបានសម្រុកគ្នាទៅវិញទៅមកខ្លាំង តាមរយៈការដូរដៃគ្នាទៅវិញទៅមក ដោយមើលទៅមិនមានអ្នកណាមានប្រៀបជាងអ្នកណានោះទេ។ ប៉ុន្តែគ្រាន់តែចូលដល់ទឹកទី២ កីឡាករថៃ ឌីស៊ែលែក បានវាយ ម៉ឺន សុភា ឲ្យលោកអាជ្ញាកណ្ដាលរាប់ និងបញ្ឈប់ការប្រកួតតែម្ដង។
កីឡាករ ម៉ឺន សុភា (រូបភាព: Muay Thai Super Champ)
សកម្មភាពក្នុងការប្រកួត(រូបភាព: Muay Thai Super Champ)
សកម្មភាពក្នុងការប្រកួត (រូបភាព: Muay Thai Super Champ)
សកម្មភាពក្នុងការប្រកួត (រូបភាព: Muay Thai Super Champ)
គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរនេះធ្លាប់ប៉ះគ្នាម្ដងហើយ កាលពីវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេម ២០១៧ នៅប្រទេសម៉ាឡេស៊ី ដោយកាលនោះ ឌីស៊ែលែក បានប្រកួតឈ្នះ ម៉ឺន សុភា ដោយពិន្ទុ។ មិនត្រឹមតែប៉ុណ្ណោះ ឌីស៊ែលែក នេះក៏ធ្លាប់ឈ្នះជើងខ្លាំងកម្ពុជា ២រូបផ្សេងទៀតដែរ គឺ រឿង សោភ័ណ្ឌ និង ឡុង សុវណ្ណឌឿន៕សូមទស្សនាការជំនួបលើកទីពីររវាង ម៉ឺន សុភា និង ឌីស៊ែលែក នៅខាងក្រោម៖