ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural យកថវិកាទៅជួយបុរសរលាកពេញខ្លួន ដោយសារផ្ទុះហ្គាស

  • អង្គារ ២០ សីហា, ២០១៩ ១៥:២៥
ភ្នំពេញ៖ មួយរយៈពេលមុននេះ  មានព័ត៌មានល្បីខ្លាំងទាក់ទងទៅនឹងរឿង  បុរសម្នាក់បានរលាកពេញខ្លួន  ដោយសារផ្ទុះហ្គាស  ហើយលោកបានដើរសុំឲ្យគេជួយជូនទៅពេទ្យ  ប៉ុន្តែគ្មានអ្នកអើពើ  ដែលករណីនេះ  បានធ្វើឲ្យអ្នកនិយមលេង  បណ្តាញសង្គមជាច្រើន  ខ្លោចចិត្តអាណិតយ៉ាងខ្លាំង។ នៅក្នុងនោះក្រោយពីលោកជួបគ្រោះថ្នាក់មិនបានប៉ុន្មានផង  ក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural  ក៏បាននាំយកថវិកាមួយចំនួនទៅ  ប្រគល់ជូនគ្រួសាររបស់ជនរងគ្រោះ  ដើម្បីជួយសម្រាលការព្យាបាល  និងការលំបាកមួយចំនួន។ នេះមិនមែនជាលើកទីមួយទេ  ដែលក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural  បានចូលរួមចំណែកជួយការងារសង្គម  ឬការងារសប្បុរសធម៌ផ្សេងៗ  តួយ៉ាងដូចពេលនេះ  ក្រុមហ៊ុនបានចំណាយពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ  រៃអង្គាសថវិកាពីក្រុមការងារ  ដើម្បីទៅជួយដល់ជនរងគ្រោះដែលជួបគ្រោះអកុសល  ហ្គាសផ្ទុះរលាកពេញខ្លួន។ បើតាមហ្វេសប៊ុកដែលមានឈ្មោះថា  Theara leang  ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន  ផ្ទាល់  បានសរសេរសារបង្ហោះ  ដោយភ្ជាប់ជាមួយសាររៀបរាប់ថា៖  ជារឿងមួយល្អណាស់  ដែលក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural  បានចូលរួមចំណែកថវិកា  ជួយទៅដល់ជនរងគ្រោះ  នេះគឺបង្ហាញពីការសាមគ្គីគ្នា  ពីសំណាក់សមាជិក គ្រួសារ ផលិតផលម៉ាក  T&L Natural ចំនួន៣២៥នាក់នៃការប្រមូល  រៃអង្គាសគ្នា  ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ។នៅក្នុងនោះផងដែរ  គេក៏សង្កេតឃើញថា  អ្នកនាង  Theara leang  ដែលជាប្រធានក្រុមហ៊ុន ផលិតផលម៉ាក  T&L Natural ជារឿយៗតែងតែរំលេច  ការចូលរួមចំណែកជួយសង្គម  និងជួយស្ត្រីជាច្រើន  ឲ្យមានភាពរឹងមាំ  អាចមានលទ្ធភាពរកចំណូលដោយខ្លួនឯងបានផងដែរ៕
ជនរងគ្រោះ
ជនរងគ្រោះ
សកម្មភាពជូនថវិកាគ្រួសារជនរងគ្រោះ
សកម្មភាពជូនថវិកាគ្រួសារជនរងគ្រោះ
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural
ក្រុមហ៊ុន ផលិតផលម៉ាក T&L Natural