ក្មេងប្រុសម្នាក់មានបញ្ហាភ្នែកស្រលៀង ក្រោយពីវក់លេងហ្គេមទូរស័ព្ទ១០ម៉ោងជារៀងរាល់ថ្ងៃ

ចិន៖ ត្រលប់ទៅអតីតកាល ក្មេងៗតែងតែចំណាយពេលទំនេរពីការសិក្សា អានសៀវភៅ ជិះកង់កម្សាន្ត ឬគូរគំនូរលេងជាដើម។ ប៉ុន្ដែបច្ចុប្បន្ននេះ ដោយសារបច្ចេកវិទ្យាជឿនលឿន បានធ្វើឲ្យក្មេងៗចូលចិត្តប្រើប្រាស់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចផ្សេងៗ ដើម្បីកែអផ្សុក។ជាក់ស្ដែង ក្មេងប្រុសអាយុ៩ម្នាក់ ដែលរស់នៅក្នុងខេត្ត Hefei ប្រទេសចិន មានបញ្ហាភ្នែកស្រលៀង ក្រោយពីវក់លេងហ្គេមតាមទូរស័ព្ទ អំឡុងពេលថ្ងៃវិស្សមកាល។បុរសជាឪពុកបានឲ្យដឹងថា គាត់មិនសូវបានចាប់អារម្មណ៍អំពីសកម្មភាពរបស់កូនប្រុសនៅក្នុងផ្ទះទេ។ កូនប្រុសតែងតែយកទូរស័ព្ទរបស់គាត់លេងហ្គេម ប្រមាណ១០ម៉ោងក្នុងមួយថ្ងៃ។ ទម្លាប់ដ៏អាក្រក់មួយនេះ បានកើតឡើងជារៀងរាល់ថ្ងៃក្នុងអំឡុងថ្ងៃវិស្សកាលរបស់កូនប្រុសគាត់។ ក្រោយមក គាត់បានសង្កេតឃើញថា ភ្នែករបស់កូនប្រុសចាប់ផ្ដើមខុសប្លែកពីធម្មតា ទើបគាត់ប្រញាប់នាំកូនប្រុសទៅពិនិត្យនៅមន្ទីរពេទ្យ។
ភ្នែករបស់ក្មេងប្រុស
គ្រូពេទ្យបានឲ្យដឹងដែរថា នៅពេលដែលក្មេងៗមានអាយុតិច ប្រើប្រាស់គ្រឿងអេឡិចត្រូនិច វាអាចនឹងធ្វើឲ្យគ្រាប់ភ្នែកមានអាការម៉្យាងដែលហៅថា Myopia។ Myopia កើតឡើងនៅពេលដែលក្មេងៗព្យាយាមសំលឹងមើលខ្លាំងពេក ធ្វើឲ្យគ្រាប់ភ្នែកប៉ះជាមួយនឹងពន្លឺកាំរស្មីដែលជះចេញពីគ្រឿងអេឡិចត្រូនិច។គ្រូពេទ្យក៏បានស្នើសុំក្មេងប្រុសនោះ បញ្ឈប់ពីការលេងហ្គេមតាមទូរស័ព្ទមួយរយៈសិន ប៉ុន្ដែក្មេងប្រុសជំទាស់មិនព្រមឈប់ឡើយ។យ៉ាងណាមិញ ឪពុករបស់ក្មេងប្រុសនឹងព្យាយាមមើលថែទាំ និងយកចិត្តទុកដាក់រាល់សកម្មភាពរបស់កូនប្រុសឲ្យបានល្អជាងនេះ៕
គ្រូពេទ្យកំពុងពិនិត្យ