ស្អាតប៉ុណ្ណឹងហើយ តែ ដេននីក្វាន់ នៅកែសម្រស់បន្ថែមទៀត

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលបានតាមដានរាល់សកម្មភាពរបស់ តារាស្រីកញ្ញាដេននីក្វាន់ ប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ ក្រោយនាងបានបង្ហោះរូបភាពចូលវះកាត់ ខណៈមិនប្រាប់ពីមូលហេតុ។មុននេះបន្តិច តារាស្រីរូបនេះក៏បានធ្វើការបង្ហាញប្រាប់អ្នកគាំទ្រ ដែលបានបារម្ភពីនាង ស្របពេលដែលពេលនេះមុខមាត់របស់នាងកំពុងតែធ្វើការព្យាបាល ក្រោយបានធ្វើការកែសម្រស់ជាថ្មី ទៅលើទម្រង់មុខ ច្រមុះ ឲ្យមើលទៅកាន់តែស្អាតមុខV ជាងមុន។ទន្ទឹមនឹងនេះដែរ ឃើញថាតារាស្រីរូបនេះមានរូបសម្រស់បច្ចុប្បន្ន ស្អាតបែបនេះហើយ តែនាងនៅតែកែបន្ថែមចំណាយលុយរាប់ម៉ឺន ដើម្បីក្តីសុខ និងក្តីប្រាថ្នារបស់ខ្លួនដែលចង់បាន។មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានបណ្តាអ្នកគាំទ្រ បាននាំគ្នាចូលរួមជូនពរនាងឲ្យឆាប់ជាសះស្បើយពី ស្នាមកាំបិតឆាប់ៗ ស្របពេលដែលអ្នកគាំទ្រពិតជាចង់ ឃើញសម្រស់ដែលកែលើកនេះរបស់នាងតែម្តង៕សូមទស្សនារូបភាពខាងក្រោមនេះ៖
ដេននីក្វាន់
ដេននីក្វាន់
ដេននីក្វាន់
ដេននីក្វាន់
ដេននីក្វាន់ កែសម្រស់បន្ថែម
ដេននីក្វាន់ កែសម្រស់បន្ថែម
ដេននីក្វាន់ កែសម្រស់បន្ថែម