បណ្តុះបណ្តាលអនាគតបុត្រធីតាលោកអ្នកដោយ…

  • ព្រហស្បតិ៍ ២២ សីហា, ២០១៩ ១២:៤២
ភ្នំពេញ៖ ខាងក្រោមនេះជាកត្តាចាំបាច់ទាំងបី ដែលឪពុកម្តាយគួរផ្តល់ឲ្យកូនៗជំនួសការឲ្យលេងស្មាតហ្វូននិងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ៖ ១ ឪពុកម្តាយគួរមានពេលកំដរកូនៗ: ជាទូទៅក្មេងៗត្រូវការក្តីស្រឡាញ់ ការយកចិត្តទុកដាក់ពីមនុស្សក្បែរខ្លួន ប៉ុន្តែឪពុកម្តាយនាសម័យទំនើបនេះមានភាពមមាញឹកនឹងមុខរបរការងារសឹងតែគ្មានពេលកំដរកូនៗ ក៏បណ្តោយឲ្យកូននៅតែឯងៗហើយលេងស្មាតហ្វូនវិញ។  ២ មានក្មេងវ័យដំណាលៗគ្នាលេងជាមួយពួកគេដោយការសម្របសម្រួល: អ្វីដែលក្មេងៗត្រូវការជាចំបង គឺការមានគ្នាកំដរលេងជាមួយ ដោយមានការសម្របសម្រួលពីមនុស្សធំ។ ការសម្របសម្រួលនេះក៏ជាកត្តាសំខាន់ ដែលអាចឲ្យពួកគេរៀនយកតម្រាប់តាមនូវចំណេះដឹងទូទៅផ្សេងៗ។
កុមារតូចៗ
 ៣ ស្វែងរកកម្មវិធីសិក្សាដែលផ្តល់ទាំងភាពសប្បាយរីករាយ និងចំណេះដឹង: ដូចជា STEM សម្រាប់កុមារជាប្រព័ន្ធអប់រំផ្នែក វិទ្យាសាស្រ្ត(Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និង គណិតវិទ្យា(Mathematics) ដែលផ្តល់ទាំងចំណេះដឹងនិងមានការលេងកំសាន្តផងជាមួយក្មេងៗដទៃទៀត ពួកគេអាចរីកចម្រើនទាំងការរៀនសូត្រក៏ដូចជាភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហានានាដែលគេជួបប្រទះ។ 
កម្មវិធីសិក្សាដែលផ្តល់ទាំងភាពសប្បាយរីករាយ​ និងចំណេះដឹង
ដូច្នេះការជ្រើសរើសនូវប្រព័ន្ធអប់រំនេះឲ្យក្មេងៗអាចបណ្តុះភាពឆ្លាតវៃដល់ពួកគេទៅថ្ងៃអនាគតគឺជាកាតព្វកិច្ចដែលមាតាបិតាគួរចាប់ផ្តើមគិតគូរពីពេលនេះតទៅ៕
កុមារតូចៗ