អស្ចារ្យ! បុរសមហាសំណាងម្នាក់ឈប់ធ្វើការ ក្រោយត្រូវឆ្នោតជាតិរង្វាន់ធំ.....ដល់ពេលចាយលុយអស់ ទិញឆ្នោតម្តងទៀត ក៏ត្រូវទៀត

អាហ្វ្រិកខាងត្បូង៖ គិតៗទៅនៅលើលោកនេះ អ្នកខ្លះកើតមកសំណាង ពិតជាសំណាងរបស់គេពិតមែន។ ជាក់ស្តែង មានបុរសមហាសំណាងម្នាក់ សុំមិនបញ្ចេញអត្តសញ្ញាណ ដែលរស់នៅក្នុងតំបន់ Mitchell Plain នៃទីក្រុងខេបថោន ធ្លាប់ត្រូវឆ្នោតជាតិរង្វាន់ធំ រួចរូបគេក៏ឈប់ធ្វើការ។
រូបតំណាង
យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នោះបានឈប់ធ្វើការ ហើយប្រើប្រាស់លុយត្រូវឆ្នោតនោះ យកទៅសង់ផ្ទះដែលមានបន្ទប់ចំនួន៤ សម្រាប់ក្រុមគ្រួសាររបស់គាត់។គាត់បានឈប់ធ្វើការអស់រយៈពេលជាង ៥ឆ្នាំ ហើយស្ទើរតែអស់ប្រាក់ពីខ្លួនដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារទៅហើយ។ លុះដល់ពេលថ្មីៗនេះ គាត់ក៏រកបានការងារធ្វើមួយ។ ក្រោយមកមិនយូរប៉ុន្មាន គាត់ក៏សាកល្បងទិញឆ្នោតម្តងទៀត មានអីលើកនេះ ក៏ត្រូវឆ្នោតរង្វាន់ធំម្តងទៀត ពោលគឺគាត់ត្រូវឆ្នោតបានប្រាក់សរុបជាង ៨៥ម៉ឺនដុល្លារ។
រូបតំណាង
គាត់បានប្រាប់ប្រភពព័ត៌មានថា៖បុរសមហាសំណាងបានចែករំលែករបៀបដែលលោកទិញឆ្នោតថា៖
រូបតំណាង
លោកបានរៀបរាប់ទៀតថា៖យ៉ាងណាមិញ ខាងអ្នករៀបចំឆ្នោតជាតិក៏បាននិយាយថា​ វាគឺជារឿងធម្មតាទៅហើយ ដែលមានអ្នកខ្លះពិតជាសំណាងពិតមែន ដែលត្រូវឆ្នោតពីរបីដងបែបនេះ ហើយកន្លងមកនេះ ក៏ធ្លាប់មានអ្នកលេងឆ្នោតផ្សេងៗក៏ធ្លាប់ត្រូវពីរបីដងអីចឹងដែរ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?