ក្ដៅៗ!! លោក Ole ថាជួរមុខម្នាក់នេះនឹងចាកចេញពី Man UTD មុនទីផ្សារបិទ

  • អង្គារ ២០ សីហា, ២០១៩ ១៤:៥២
អង់គ្លេស៖ លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United បានសារភាពថាខ្សែប្រយុទ្ធ Alexis Sanchez អាចនឹងចាកចេញពីក្លិបមុននឹងទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបត្រូវបានបិទ។ បើតាមប្រភពពីសារព័ត៌មាន Sky ក្នុងប្រទេសអ៊ីតាលី ភ្នាក់ងាររបស់កីឡាករ Sanchez បានមកជួបពិភាក្សាជាមួយ Man UTD ជុំវិញអនាគតរបស់ខ្សែប្រយុទ្ធរូបនេះ ខណៈក្លិបអ៊ីតាលី Inter Milan កំពុងតាមអន្ទងនាំយកខ្សែប្រយុទ្ធកម្ពស់មិនសូវបានរូបនេះទៅចូលរួមក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករ Alexis Sanchez
ខ្សែប្រយុទ្ធឈីលី Sanchez អាចនឹងធ្វើតេស្ដសុខភាពជាមួយ Inter Milan នៅថ្ងៃអង្គរ៍នេះ មុននឹងមកចូលរួមជាផ្លូវការនៅកីឡដ្ឋាន San Siro ឲ្យបានមុនថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។ ក្រោយចប់ការប្រកួតជាមួយ Wolves ក្នុងជំនួសប្ដាហទី២ ក្របខណ្ឌ Premier League លោក Ole Gunnar Solskjaer បានលើកឡើងពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ Sanchez យ៉ាងដូច្នេះថា៖
លោក Ole Gunnar Solskjaer
ប្រភព៖ Sky Sports