Chippy និង New កាន់តែស្និទ្ធស្នាលខ្លាំង ក្រោយហ្វេនៗចាប់ឲ្យស្រលាញ់គ្នា!

ថៃ៖ ជឿជាក់ថាពេលនេះមានអ្នកគាំទ្ររបស់ Chippy និង New មិនតិចនាក់នោះទេលួចញញឹមបិទមាត់មិនជិត ក្រោយតារាសំណព្វរបស់ខ្លួនទាំងពីរ ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំងទៅៗ គួរឲ្យកត់សម្គាល់។ ប្រិយមិត្តប្រាកដបានជ្រាបរួចមកហើយថា កាលពីប៉ុន្មានសប្តាហ៍មុខនេះ Chippy និង New ត្រូវអ្នកគាំទ្រជាច្រើនបង្អាប់ចង់ឲ្យពួកគេទាំងពីរស្រលាញ់គ្នា ព្រោះម្នាក់ៗទើបតែបែកពីសង្សារចាស់ និងសុទ្ធតែនៅទំនេររៀងៗខ្លួន។ ជាក់ស្តែង ក្រោយពីមានការចាប់គូបែបនេះភ្លាម សង្កេតឃើញថាពួកគេទាំងពីរ កាន់តែជិតសិ្នទ្ធ ហើយទៅណាមកណាជាមួយគ្នាញឹកញាប់ រហូតដល់អ្នកគាំទ្រគិតថា ពាក្យបង្អាប់ពិតជាមានប្រសិទ្ធភាពពិតមែន។ទៀតសោតកាលពីពេលថ្មីៗនេះ ពួកគេទាំងពីរបានទៅញ៉ាំអាហារជប៉ុនជាមួយគ្នាទៀតផង ដោយChippyជាផុសរូបរបស់New នៅក្នុង IG Storyរបស់ខ្លួនផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះរាល់ពេលដែលChippyផុសរូបនៅក្នុងគណនីអ៊ីនស្តារក្រាម ឃើញថាNewតែងតែចូលទៅCommentលេងសើចជាមួយគ្នាទៅវិញទៅមកមិនដាច់។ យ៉ាងណាមិញ អ្នកគាំទ្រសង្ឃឹមថាទំនាក់ទំនងរបស់ពួកគេ ទាំងពីរនឹងវិវត្តន៍ទៅមុខ ហើយប្រសិនបើលើសពីពាក្យថាមិត្តភក្តិដូចអ្វីដែលអ្នកគាំទ្របានគិតទុកទៀតនោះ កាន់តែល្អប្រសើរថែមទៀត៕ សូមទស្សនារូបភាពខាងក្រោម៖ 
Chippy
New
Chippy និង New
Chippy និង New
រូបដែលChippyផុសនៅក្នុងIG Story
រូបដែលChippyផុសនៅក្នុងIG Story