រោគសញ្ញា​នៃ​ជំងឺហឺត​ចំពោះ​កុមារ ឪពុកម្តាយ​គ្រប់រូប​គួរ​ប្រយ័ត្ន!

វា​ជាការ​ពិបាក​ណាស់​ក្នុងការ​វិនិច្ឆ័យ​រកមើល​រោគសញ្ញា​នៃ​ជំងឺហឺតចំពោះ​កុមារ ព្រោះ​ជំងឺ​នេះ អាច​បង្ហាញ​រោគសញ្ញាផ្សេងៗពីគ្នា។ លើសពីនេះទៅទៀត រោគសញ្ញា និង​ភាព​ធ្ងន់ធ្ងរ​របស់​វា​អាច​ប្រែប្រួល​ខុសគ្នា​ពី​កុមារ​ម្នាក់ទៅ​កុមារ​ម្នាក់ទៀត។ សូម្បីតែ​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ ក៏​ពឹង​ផ្អែកទៅលើ​ការធ្វើ​តេស្ត​ដែរទើប​ច្បាស់លាស់ ជាពិសេស​សម្រាប់​កុមារ​ក្រោម​អាយុ ៥ ឆ្នាំ។ ទោះជា​យ៉ាងណា អ្នកជំនាញ​បានបង្ហាញ​ថា ឪពុកម្តាយ​គ្រប់រូប​គួរតែមាន​ការប្រុងប្រយ័ត្ន ប្រសិនបើ​សង្កេតឃើញ​អា​ការមិន​ប្រក្រតី​មួយចំនួន ដែល​កើតឡើង​ចំពោះ​កូន។
ខាងក្រោម​នេះ គឺជា​រោគសញ្ញា​នៃ​ជំងឺហឺត​ដែល​អាច​កើតមាន​ចំពោះ​កុមារ៖
  1. ច្រើន សើច យំ នៅពេល​គេង
  2. ក្អក​រ៉ាំរ៉ៃជាប់​រហូត
  3. មាន​អារម្មណ៍​ខ្សោយ ឬ​អស់កម្លាំង
  4. ឈឺចាប់ ឬ​តឹង​ណែន​ក្នុង​ដើមទ្រូង
  5. ពេល​ដកដង្ហើម​លាន់​ស​ម្លេ​ង
  6. ដកដង្ហើម​បានខ្លីៗ ហើយ​កើតឡើង​ញឹកញាប់​នៅពេល​ប្រើ​កម្លាំង​តិចតួច
  7. តឹង​ណែន​សាច់ដុំ​ក និង​ដើមទ្រូង
យក​ល្អ ប្រសិនបើ​អ្នក​សង្កេតឃើញ​អាការៈមិន​ស្រួល​ណាមួយ​កើតឡើង​ដូចខាងលើ​នេះ សូម​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​អ្នកជំនាញ​ជាបន្ទាន់៕អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia