បែកធ្លាយ!! PSG ចរចាទិញយកកំពូលខ្សែប្រយុទ្ធរបស់ Juventus ក្នុងតម្លៃខ្លួន ៧៣លានផោន

  • អង្គារ ២០ សីហា, ២០១៩ ១៥:៣៦
បារាំង៖ ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា បានចាប់ផ្ដើមជួបពិភាក្សាជាមួយក្លិប Juventus ក្នុងសប្ដាហ៍នេះ ដើម្បីទិញយកខ្សែប្រយុទ្ធ Paulo Dybala ក្នុងតម្លៃខ្លួន ៧៣លានផោន។
កីឡាករ Paulo Dybala
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Dybala មិនបានជំទាស់ក្នុងការចាកចេញពី Juventus សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះទេ ប៉ុន្តែក្លិបពីរដែលចាប់អារម្មណ៍រូបគេគឺ Manchester United និង Tottenham Hotspur បានអូសបន្លាយពេលរហូតដល់ទីផ្សារទិញកីឡាករចូលនៅអង់គ្លេសត្រូវបានបិទ។ ក្លិបរួមលីគ Serie A ជាមួយ Juventus Inter Milan ក៏បានចាប់អារម្មណ៍ក្នុងការចង់នាំយកខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ Dybala ផងដែរ។ ងាកមកមើល PSG ដែលជាក្លិបមួយក្នុងចំណោមក្លិបផ្សេងទៀតដែលមានភាគរយខ្ពស់យកបាន Dybala ត្រូវបានគេដឹងថា បានជួបពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករផ្ទាល់លោក Jorge Anton រួចរាល់ហើយ។
កីឡាករ Paulo Dybala
យ៉ាងណាមិញ ក្លិប Juventus ត្រូវបានគេដឹងថាចង់បានតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធម្ចាស់អាវលេខ ១០ របស់ខ្លួនរហូតដល់ ១០០លានអឺរ៉ូ (៩១លានផោន) ដែលខ្ពស់ជាងសំណើរបស់ PSG ទៅទៀត៕ប្រភព៖ Sportsmole