អុញនោះ! Red Velvet ត្រូវអ្នកច្នៃម៉ូតបរទេសចោទថា លួចចម្លងម៉ូតតាមគេ ក្នុងបទថ្មីទើបតែចេញ

កូរ៉េខាងត្បូង៖ ខណៈពេលដែលអ្នកគាំទ្រកំពុងតែរំភើបចិត្តជាមួយបទថ្មីរបស់ក្រុម Red Velvet មានចំណងជើងថា “Umpah Umpah” ទើបតែចេញ ស្រាប់តែមានគណនីអ្នកច្នៃម៉ូតម្នាក់មានឈ្មោះថា paris99 បានចេញមុខថា ក្រុមចម្រៀងនេះបានលួចចម្លងស្នាដៃរបស់ពួកគេ សម្រាប់សម្លៀកបំពាក់ក្នុងបទចម្រៀង។ក្នុងនោះដែរ គណនីអ្នកច្នៃម៉ូតម្នាក់នោះ បានសរសេរបែបនេះថា៖ មិនត្រឹមតែប៉ុណ្ណោះ អ្នកច្នៃម៉ូតម្នាក់នោះថែមទាំង បង្ហោះរូបជាច្រើនសន្លឹកបង្ហាញពីសម្លៀកបំពាក់របស់ក្រុម Red Velvet ក្នុងបទថ្មី ប្រៀបធៀបជាមួយនឹងសម្លៀកបំពាក់ដែលពួកគេច្នៃ ក្នុង Story IG របស់ពួកគេផងដែរ។ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រពិតជាមិនសប្បាយចិត្តនោះទេ ហើយពួកគេក៏ទទូចសុំការបកស្រាយពីផលិតកម្ម ក៏ដូចជាអ្នករៀបចំសម្លៀកបំពាក់ឲ្យក្រុម Red Velvet ផងដែរ ព្រោះពួកគេពិតជាមិនចង់ឃើញក្រុមចម្រៀងដែលពួកគេស្រលាញ់ មានឈ្មោះលួចចម្លងស្ទីលតាមអ្នកដ៏ទៃនោះឡើយ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
សម្លៀកបំពាក់ក្នុងបទថ្មី Red Velvet
សម្លៀកបំពាក់ក្នុងបទថ្មី Red Velvet
សារពីអ្នកច្នៃម៉ូត
រូបប្រៀបធៀបគ្នា