បែកធ្លាយរឿងអាស្រូវរបស់មន្ទីរពេទ្យចិនមួយកន្លែង បង្ខំគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ឱ្យរកអ្នកជំងឺឱ្យបាន ៥នាក់ក្នុងមួយខែ (មានវីដេអូ)

ចិន៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយមន្ទីរពេទ្យចិន​មួយកន្លែងក្នុងខេត្តហេណាន ត្រូវបានលាតត្រដាងថាបានបង្ខំគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ឱ្យក្លាយទៅជាបុគ្គលិកផ្នែកលក់ ដើម្បីរកអ្នកជំងឺមកកាន់មន្ទីរពេទ្យ ឱ្យបាន ៥នាក់ក្នុងមួយខែ។យោងតាមប្រភពបានឱ្យដឹងថា បុគ្គលិកនៅក្នុងមន្ទីរពេទ្យ Henan Provincial Hospital of Traditional Chinese Medicine ត្រូវបានខាងមន្ទីរពេទ្យ តម្រូវឱ្យពួកគេស្វែងរកអ្នកជំងឺឱ្យបាន ៥នាក់ដើម្បីមកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ បើមិនដូច្នេះទេ ពួកគេនឹងត្រូវបានកាត់ប្រាក់ខែចំនួន ២០០យ័ន ឬស្មើនឹង ២៨ដុល្លារជារៀងរាល់ខែ។ក្រោយមករឿងរ៉ាវនេះក៏បានល្បីរហូតដល់មានក្រុមអ្នកកាសែតបានទៅសាកសួរខាងគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ហើយពួកគេបានបញ្ជាក់ថា នេះគឺជាគោលការណ៍លក់របស់ខាងមន្ទីរពេទ្យ។បន្ថែមពីនេះទៀត ពួកគេបាននិយាយទៀតថា បើយើងអាចរកអ្នកជំងឺបានកាន់តែច្រើន យើងក៏ទទួលបានប្រាក់លើកទឹកចិត្តក៏កាន់តែច្រើនទៅតាមហ្នឹងផងដែរ។ស្របពេលគ្នានេះដែរ ក៏មានគិលានុបដ្ឋាយិកាម្នាក់បានសារភាពថា នាងក៏ធ្លាប់នាំឪពុកនាងមកកាន់មន្ទីរពេទ្យនេះដើម្បីបំពេញតាមកូតារបស់ខាងមន្ទីរពេទ្យដែរ។រឿងរ៉ាវមួយនេះកាន់តែអាក្រក់ឡើង នៅពេលដែលខាងក្រុមអ្នកសារព័ត៌មានត្រូវបានខាងសន្តិសុខមន្ទីរពេទ្យចាប់ដកហូតមីក្រូហ្វូនរបស់ពួកគេ និងមិនអនុញ្ញាតឱ្យពួកគេចាកចេញពីមន្ទីរពេទ្យឡើយ លុះត្រាបានត្រួតពិនិត្យទូរស័ព្ទរបស់អ្នកកាសែតទាំងនោះសិន។យ៉ាងណាមិញ បច្ចុប្បន្ននេះសមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេតចំពោះករណីនេះហើយ៕ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖