យូរៗឃើញ គឹម លីហ្សា និងស្វាមី បង្ហោះរូបភាពស្អិតរមួតបែបនេះម្ដង មើលទៅមានសុភមង្គលណាស់!

អូស្រ្តាលី៖ អ្នកនាង គឹម លីហ្សា ដែលជាអតីតតារាសម្ដែងស្រី ដ៏ពេញនិយមមួយរូប បានធ្វើឲ្យហ្វេនៗនឹករម្លឹកដល់ មិនស្ទើរនោះទេ ក្រោយពីនាងបានឃ្លាតឆ្ងាយពី វិស័យសិល្បៈស្រុកខ្មែរ អស់មួយរយៈរួចមក។ ប៉ុន្តែ ទោះជាយ៉ាងណា កេរ្ត៍ឈ្មោះរបស់នាង នៅតែមានជានិច្ច ថែមទាំងធ្វើឲ្យប្រិយមិត្ត ងាកទៅចាប់អារម្មណ៍ជាមួយនឹង ជីវិតប្រចាំថ្ងៃរបស់នាង​ រួមជាមួយនឹង ស្វាមី និងកូនជាទីស្រលាញ់ ដែលពោរពេញដោយ សុភមង្គល គួរឲ្យច្រណែនទៅវិញ។ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ គឹម លីហ្សា​ បានបង្ហោះរូបថត​ ជាច្រើនសន្លឹក ជាមួយស្វាមី បញ្ចេញកាយវិការក្រមិចក្រមើម និងបង្កប់ដោយភាពផ្អែមល្ហែម ព្រមទាំងពោរពេញដោយស្នាមញញឹមទាំងពីរនាក់តែម្ដង ស្របពេលដែល កូនក្នុងផ្ទៃជិតដល់ ពេលសម្រាលទៅហើយ។គ្រាន់តែឃើញ រូបថតប៉ុន្មានសន្លឹកនោះភ្លាម ធ្វើឲ្យហ្វេនៗ បានបញ្ចេញមតិសរសើរពី ស្នេហាដ៏ស្អិតរមួតរបស់ គូស្វាមីភរិយាមួយគូនេះ គ្រប់គ្នា ដែលចេះស្រលាញ់គ្នា មិនដែលលេចលឺដំណឹងភាពចម្រូងចម្រាស់អ្វីនោះទេ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា និងស្វាមី
អ្នកនាង គឹម លីហ្សា និងស្វាមី
អ្នកនាង គឹម លីហ្សា និងស្វាមី
អ្នកនាង គឹម លីហ្សា និងស្វាមី