ផ្លាស់ប្តូរអារម្មណ៍ថ្មី Lisa ហ៊ានស្លៀករ៉ូបវាលបញ្ចេញសាច់ខ្នងយ៉ាងស៊ិចស៊ី ស្ទើរឈាមច្រមុះ!

កូរ៉េខាងត្បូង៖ នាពេលបច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងស្រី Lisa សមាជិកក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK កំពុងតែមានភាពល្បីល្បាញរីកសុះសាយឡើង ជារៀងរាល់ថ្ងៃគួរឲ្យកត់សម្គាល់។ជាការពិតណាស់ ដោយសារតែទេពកោសល្យសិល្បៈ ការបញ្ចេញក្បាច់មានភាពល្អឥតខ្ចោះ ដែលជាអំណោយផលពីកំណើតរបស់នាង រួមផ្សំជាមួយនឹងអត្តចរិតរួសរាយរាក់ទាក់ ចេះគោរពមនុស្សជុំវិញខ្លួន ក៏ដូចជាស្នាមញញឹមយ៉ាងស្រស់ស្រាយរបស់នាងទៀតនោះ ទើបធ្វើឲ្យប្រិយមិត្តគាំទ្រទូទាំងពិភពលោក មិនស្រលាញ់នាងមិនបាន។ដោយឡែក ទោះជាយ៉ាងណា ស្រាប់តែកាលពីម្សិលមិញនេះ តារាចម្រៀងស្រីវ័យ២២ឆ្នាំរូបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវរូបថតPhotoshoot ជាច្រើនសន្លឹក ដែលនាងបានថតចុះផ្សាយ​នៅក្នុងទស្សនាវដ្តី ELLE ដែលបានចេញលក់ជាផ្លូវការកាលពីម្សិលមិញនេះ។យ៉ាងណាមិញ ក្នុងរូបថតដែលបានចុះផ្សាយទាំងនេះ Lisa នាងបានផ្លាស់ប្តូរសម្លៀកបំពាក់ ក៏ដូចជាផ្លាស់ប្តូរស្ទាយ៍ថតជាច្រើនឈុត ប៉ុន្តែក្នុងនោះអ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅលើ ឈុតមួយដែលLisa នាងបានស្លៀកនូវរ៉ូបរលុងពណ៌ខ្មី ដៃតូចវាលខាងក្រោយ បញ្ចេញសាច់ខ្នងយ៉ាងស៊ិចស៊ី ជាពិសេសគឺនាងថែមទាំងបានថតស្ទាយ៍ពីក្រោយខ្នង យ៉ាងស៊ីអារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រស្ទើរតែឈាមច្រមុះថែមទៀតផង។គួរឲ្យដឹងថា នេះគឺជាលើកទី១ហើយ ដែលគេឃើញLisa បានសាកល្បងផ្លាស់ប្តូចំណីអារម្មណ៍ថ្មី ថតរូបលេងស្ទាយ៍ជាមួយនឹង​សម្លៀកបំពាក់ស៊ិចស៊ីបែបនេះ ហើយអ្នកគាំទ្រជឿថានៅថ្ងៃខាងមុខ Lisa ប្រាកដជាមានអ្វីដែលថ្មីៗជាច្រើនទៀត ដើម្បីSurprise អ្នកគាំទ្ររបស់នាងជាមិនខាន៕
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE
Lisa ថតរូបសម្រាប់ទស្សនាវដ្តី ELLE