ស្ត្រីជាម្ដាយនាំកូនពីរនាក់លោតចុះពីលើអគារសម្លាប់ខ្លួន

ម៉ាឡេស៊ី៖ ស្រ្តីម្នាក់បាននាំកូនប្រុសស្រីទាំងពីរ លោតចុះពីលើអគារសម្លាប់ខ្លួន ដោយសារមានបញ្ហាក្នុងគ្រួសារ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នៅអគារផ្ទះល្វែងមួយកន្លែងក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ វេលាម៉ោង៣:០០ទៀបភ្លឺ ស្ត្រីជាម្ដាយបានឡើងទៅលើអគារជាន់ទី១០ ចាប់ទម្លាក់កូនប្រុសអាយុ៦ឆ្នាំចុះ បន្ទាប់មកបីកូនស្រីអាយុ៧ឆ្នាំលោតចុះជាមួយនាងតាមក្រោយ។បុរសអ្នកជិតខាងម្នាក់បានឮសូរសំឡេងដំបូលស័ង្កសីធ្លុះ ក៏គិតថាជាសំឡេងកាំជ្រួចផ្ទុះ ប៉ុន្ដែដោយមានចម្ងល់ គាត់ក៏ចេញទៅមើលទើបប្រទះឃើញម្ដាយនិងកូនៗកំពុងដេកនៅលើឥដ្ឋ។ បុរសនោះក៏ប្រញាប់ប្រញាល់ទូរស័ព្ទទៅកាន់ឡានសង្គ្រោះបន្ទាន់។
ស្ត្រីជាម្ដាយនិងកូនទាំងពីរ
ប្រភពបានបន្ដថា ក្រោយពីធ្លាក់ចុះមក ស្ត្រីជាម្ដាយនៅមានស្មារតី ថែមទាំងប្រាប់លេខទូរស័ព្ទរបស់ប្ដីនាង ឲ្យទៅបុរសអ្នកជិតខាងទៀតផង។យ៉ាងណាមិញ ស្រ្តីជាម្ដាយ និងកូនស្រីកំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យ ដោយសារស្ថានភាពធ្ងន់ធ្ងរ។ ចំណែកកូនប្រុសបានទទួលមរណភាពបាត់ទៅហើយ៕
ដំបូលស័ង្កសីធ្លុះ
ដំបូលស័ង្កសីធ្លុះ