ខ្ជិលគិតច្រើន! ប្រកាសបែកគ្នាជាមួយមិត្តប្រុសភ្លាម May ទៅលេងសមុទ្រ បង្អួតរាងយ៉ាងស៊ិចស៊ីភ្លែត

ថៃ៖ ក្រោយពីប្រកាសបញ្ចប់រឿងរ៉ាវស្នេហាជាមួយគូស្នេហ៍កម្លោះហាយសូ ជាសាធារណៈរួចមក តារាសម្តែងស្រីតួកាច នាងMay Pitchy កាន់តែស្អាត និងស៊ិចស៊ីខ្លាំងជាងមុន។ដោយយោងតាមគណនីអ៊ីនស្តារក្រាមផ្លូវការ របស់នាងបានឲ្យដឹងថា Mayនិងមិត្តភក្តិបាននាំគ្នាទៅលំហែកាយនៅសមុទ្រយ៉ាងសប្បាយរីករាយ។ ទៀតសោតនាងបានផុសរូបថតជាច្រើនសន្លឹកនៃដំណើរកម្សាន្តនេះ ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ថា រូបថតគ្រប់សន្លឹកទាំងអស់ Mayមានទឹកមុខស្រស់ស្រាយ និងពោរពេញទៅដោយស្នាមញញឹម មិនដូចអ្នកដែលទើបតែបែកបាក់ស្នេហាទាល់តែសោះ។ ជាមួយគ្នានេះMayថែមទាំងបង្អួតរាងដ៏ស៊ិចស៊ីរបស់នាងនៅក្នុងឈុតហែលទឹក ដែលធ្វើឲ្យអ្នកគាំទ្រដែលបានឃើញហើយទប់ចិត្តមិនសរសើរមិនបាន ពីរូបរាងដ៏ស្រឡូនស្អាតរបស់នាងគ្រប់ៗគ្នាទៀតផង។ យ៉ាងណាមិញអ្នកគាំទ្រក៏សប្បាយចិត្តដូចគ្នា នៅពេលដែលបានឃើញនាងមានអារម្មណ៍ល្អបែបនេះ ព្រោះហ្វេនៗមិនចង់ឃើញនាងពិបាកចិត្ត ឬយកពេលទៅគិតពីស្នេហាដែលកន្លងហួសឥតប្រយោជន៍នោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy
May Pitchy